នៅរសៀលថ្ងៃទី១០ ! ក្រសួងព័ត៌មាននឹងរៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាននឹងរៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធីបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានដាក់ពាក្យ ស្នើសុំកូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់ឱ្យបានជ្រាបថា ក្រសួងព័ត៌មាននឹងរៀបចំពិធី ប្រគល់កូនសៀវភៅនេះ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២និង០០នាទីរសៀល នៅទីស្តីការក្រសួងព័ត៌មាន (សាលចតុម្មុខមង្គល) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានស្នើសុំកូនសៀវភៅតាមបែបបទ អនឡាញទាំងអស់មេត្តាជ្រាប និងអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានបញ្ជាក់ជូនខាង លើតាមការគួរ។

ជាមួយគ្នានេះដែរ សម្រាប់អ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ចូលរួមយកព័ត៌មានក្នុងពិធី ប្រគល់កូនសៀវភៅនេះ សូមមេត្តាចុះឈ្មោះតាមរយៈការស្កេន QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យ បានមុនម៉ោង ១២និង០០ថ្ងៃ នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print