ទិដ្ឋភាពបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តសៀមរាបនាំគ្នាបួងសួងទៅព្រះអង្គចេកព្រះអង្គចមក្រុងសៀមរាប ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ទិដ្ឋភាពបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តសៀមរាបនាំគ្នាបួងសួងទៅព្រះអង្គចេកព្រះអង្គចមក្រុងសៀមរាប ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ និងតាមបណ្តារាជធានី ខេត្ត គឺមានបេក្ខជនច្រើនមានជំនឿលើការបន់ស្រន់សុំសេចក្តីសុខ សុខភាពល្អ។

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យប្រឡង៖០៨ តុលា,តើមានបេក្ខជនប៉ុន្មាននាក់?មណ្ឌលសំណេរ ប៉ុន្មាន?…

សូមបញ្ជាក់ថា ៖ ការបិទ បញ្ជី ឈ្មោះ បេក្ខជន ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង៖ ០៨ តុលា ២០២៤បានចាប់ ផ្តើមបិទនៅព្រឹក ថ្ងៃទី៧ ខែតុលានៅតាមមណ្ឌលសំណេរ ខណៈការប្រឡងនឹងប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ(៨-៩ តុលា) នៅថ្ងៃអង្គារស្អែកនេះ។
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅដោយ គោរពតាម គោលការណ៍ ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។
លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៧ ខែតុលានេះដែរ ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡង សញ្ញា បត្រមធ្យម សិក្សាទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី ឈ្មោះ លេខ តុ លេខ បន្ទប់ តារាងប្រព្រឹត្តទៅនៃ វិញ្ញាសា និងប្លង់បន្ទប់ព្រមទាំងអាន បទប្បញ្ញត្តិ ប្រឡងដែលត្រូវបានបិទ នៅតាមគ្រប់ មណ្ឌលប្រឡងទូទាំង២៥ រាជធានី-ខេត្តនា ព្រឹកនេះ ។
ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេស មិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ ប្រឡងជាដាច់ខាត។ ក្នុងករណី រកឃើញថា បាន ប្រព្រឹត្ត សកម្មភាពផ្ទុយ នឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
តើប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង៖ ០៨ខែតុលាមានកាលបរិច្ឆេទសំខាន់ៗអ្វីខ្លះ?មានបេក្ខជនចូលរួម ប្រឡងប៉ុន្មាននាក់? មណ្ឌលសំណេរប៉ុន្មាន? គណៈមេប្រយោគ?…៖
១.ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤
២.ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
៣. ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤កាលបរិច្ឆេទសំខាន់ៗ ដូចខាងក្រោម៖
* ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
* បេក្ខជនប្រឡង៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះ ឈ្មោះប្រឡង សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
* បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌល សំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុង ក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
* មណ្ឌលសំណេរ៖មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
* វិញ្ញាសាប្រឡង៖វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបាន រៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់ វិញ្ញាសាដែលត្រូវចែក ជូន បេក្ខជន។
* គណៈមេប្រយោគ និងគណៈកម្មការ៖គណៈមេប្រយោគ និងគណៈ កម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡង នៅគ្រប់ដំណាក់ កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៨ ១០៦ នាក់។
* ដំណើរការកំណែ មានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ ក្រសួង ចំនួន ២ ៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់។ដំណើរការបូកនិងស្រង់ពិន្ទុ៖ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានចំនួន ៧២២ នាក់ មកពីថ្នាក់ក្រសួង ទាំងអស់។

និង* ក្រសួង ស្ថាប័នចូលរួម៖ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការ នានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ច សហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print