ក្បួនរថយន្តរបស់សហគ្រាសចិនរងការវាយប្រហារភេរវកម្មនៅភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថានដែលបណ្តាលឱ្យបុគ្គលិកចិននិងប៉ាគីស្ថានស្លាប់និងរងរបួស

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថានបានថ្លែងថា ក្បួនរថយន្តរបស់សហគ្រាសចិនមួយត្រូវបានវាយប្រហារដោយភេរវកម្មនៅទីក្រុងKarachi រដ្ឋធានីនៃខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានកាលពីល្ងាចថ្ងៃទី ៦ ខែតុលា ការវាយប្រហារលើកនេះបានបណ្តាលឱ្យបុគ្គលិកចិន ២ នាក់ស្លាប់បាត់បង់ជីវិត បុគ្គលិកជនជាតិចិនម្នាក់រងរបួស បុគ្គលិកប៉ាគីស្ថានជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស។

គេហទំព័រ «CCFR China state-controlled media » ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍នៅព្រលឹមថ្ងៃទី ៧ ខែតុលាថា ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើភេរវកម្មនេះ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនៃប្រទេសទាំងពីរ ហើយសម្ដែងការសួរទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួសនិងសាច់ញាតិរបស់ពួកគេ ហើយកំពុងខិតខំប្រឹងប្រែងជាមួយភាគីប៉ាគីស្ថានរៀបចំការងារពាក់ព័ន្ធបន្ទាប់ពីកើតហេតុដោយសមរម្យ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានចាប់ដំណើរការការងារឆ្លើយតបបន្ទាន់ឱ្យបានឆាប់រហ័ស ទាមទារឱ្យភាគីប៉ាគីស្ថាន ខិតខំប្រឹងប្រែងព្យាបាលអ្នករងរបួស ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះករណីវាយប្រហារនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើជនដៃដល់ ទន្ទឹមនឹងនេះ ត្រូវតែចាត់វិធានការជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីធានាបាន៦នូវសុវត្ថិភាពរបស់ពលរដ្ឋចិន ស្ថាប័នចិននិងគម្រោងចិនក្នុងប្រទេសប៉ាគីស្ថាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print