កីឡាករ៣រូបរួមមាន Morgan Gibbs-White, Ezri Konsa និង Kobbie Mainoo របស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសត្រូវបានដកចេញពីការប្រកួត Nations League ក្នុងខែតុលានេះ។
រីឯប្រធានក្រុម Harry Kane ត្រូវបានបុគ្គលិកពេទ្យរបស់ក្រុមជម្រើសជាតិអង់គ្លេសសម្រេចឲ្យចូលលេងក្នុងការប្រកួតស្មើរបស់ Bayern Munich ជាមួយនឹង Eintracht Frankfurt កាលពីថ្ងៃសៅរ៍។
ក្រុមតោកំណាចអង់គ្លេស The Three Lions នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិក្រិកនៅកីឡដ្ឋាន Wembley នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលប្រកួតជាមួយហ្វាំងឡង់នៅទីក្រុង Helsinki នៅថ្ងៃអាទិត្យ។
កីឡាករ២២នាក់ផ្សេងទៀតដែលមានឈ្មោះក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lee Carsley ក៏បានធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់ St George’s Park រួចរាល់ហើយដែរ។ អ្នកចាត់ការបណ្ដោះអាសន្នលោក Carsley មិនមានគម្រោងបន្ថែមកីឡាករម្នាក់ចូលក្នុងក្រុមទេ។
ខ្សែបម្រើ Gibbs-White ដែលកំពុងលេងឲ្យក្លិប Nottingham Forest ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសកាលពីខែមុនបានរងរបួស ខណៈពេលដែលមានការរារាំងក្នុងការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផលស្មើ ១-១ ជាមួយ Chelsea ។
ចំណែកខ្សែការពារ Konsa លេងឲ្យក្រុម Aston Villa បានរងរបួសសរសៃពួរក្នុងការប្រកួតស្មើជាមួយក្រុម Manchester United កាលពីថ្ងៃអាទិត្យដែរ។ រីឯខ្សែបម្រើ Mainoo ត្រូវបានជំនួសនៅដំណាក់កាលបិទនៃការប្រកួតនោះ ដែលកីឡាករទាំង៣នាក់ខាងលើមិនត្រូវបានបញ្ចូលឈ្មោះក្នុងព្រឹត្តិការណ៍ Nations League នោះទេ ៕