វៀតណាម – បារាំងបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថាវៀតណាមនិងបារាំង បានដំឡើងទំនាក់ទំនងទ្វេភាគីជាផ្លូវការដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់ទីក្រុងប៉ារីស។

ការដំឡើងកម្រិតទំនាក់ទំនងនេះបានគូសរំលេចឱ្យឃើញពីការលេចឡើងកាន់តែខ្លាំង នៃតួនាទីយុទ្ធសាស្រ្តរបស់វៀតណាមក្នុងនាមជាការតភ្ជាប់ដ៏សំខាន់មួយ ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជាជោគជ័យថ្មីចុងក្រោយមួយទៀត សម្រាប់គោលនយោបាយការបរទេសមានភាពបត់បែន របស់ប្រទេសអាស៊ានមួយនេះ ហៅថា «ការទូតឫស្សី»។ អំឡុងជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Lam និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជជែកគ្នាអំពីការបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ហើយក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗផងដែរ រួមមានទាំង AI ជាដើម។
ក្រោយសម្រេចបានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែលជាដៃគូកំពូលរបស់វៀតណាម ចំនួន៧ផ្សេងទៀត ឥឡូវរួមមានដូចជា ចិន សហរដ្ឋអាមេរិក ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន រុស្ស៉ី និងអូស្រ្តាលី៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print