ប៉ូលិសឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានលោក លី សាម៉េត នៅឫស្សីកែវតែមិនមានវត្តមានលោក លី សាម៉េត នៅក្នុងផ្ទះនោះទេ សមត្ថកិច្ចមិនដកថយឡើយ

ចែករំលែក៖

 

ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានគេចខ្លួនចេញពីផ្ទះដែលមានទីតាំងស្ថិតនៅមុខតារាងវាយកូនហ្គោល ផ្ទះលេខ L11 តាមបណ្ដោយផ្លូវ 99B បុរីរិទ្ធ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ថា ៖ “កាលពីព្រឹកមិញនេះ ( ៨ តុលា) សមត្ថកិច្ចដែលមានការដឹកនាំផ្ទាល់ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានលោក លី សាម៉េត នៅឫស្សីកែវ គឺមិនមានវត្តមានឈ្មោះ លី សាម៉េត នៅក្នុងផ្ទះនៅឫស្សីកែវនោះទេ ហើយសមត្ថកិច្ចបានដកថយ និងបន្តកិច្ចការងារជំនាញរបស់ខ្លួនបន្តទៀត”។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ៖ យើងនៅបន្តតាមធ្វើកិច្ចការនេះ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ដោយប្រើប្រាស់ជំនាញ ។ អភិក្រមវះកាត់បញ្ចេញមហិទ្ធិឫទ្ធិហើយ! សារភាពប្រាប់សម្តេចតេជោថាខ្លួនចាញ់បោក លី សាម៉េត ៣០ម៉ឺនដុល្លារ! ប៉ុន្តែភ្លេចថាខ្លួនឯងយកលុយនោះទៅសូកប៉ាន់យកតំណែងអភិបាលក្រុងអរិយក្សត្រ ទៅវិញ ។ ទីបំផុត ! សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារ សាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះករណីរឿង លោក លី សាម៉េត នេះ អាចជាប់បន្តដូចសម្លកំពឹសហើយ រង់ចាំអ៊ុត៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print