កម្ពុជា លើកទឹកចិត្តឱ្យប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិកតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស

ចែករំលែក៖

បុរីញូយ៉ក ៖  កម្ពុជា លើកទឹកចិត្តឱ្យប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិកតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងអញ្ជើញតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។

សូមបញ្ជាក់ថា ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំជាមួយ លោក Viliami Va’inga Tōnē ឯកអគ្គរដ្ឋទូតប្រទេសតុងហ្គា ប្រចាំអង្គការសហប្រជាជាតិ បុរីញូយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់តុងហ្គា ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ 

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសតុងហ្គាដែលតែងតែគាំទ្រដល់សកម្មភាពរបស់អនុសញ្ញាអូតាវ៉ា និងបានលើកទឹកចិត្តដល់តុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ជាមួយគ្នានេះ ឯកឧត្តម បានឡើងអំពីកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងអត្ថប្រយោជន៍នានា ដែលទទួលបាន បន្ទាប់ពីចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ 

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្ត នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។

ជាការឆ្លើយតប លោក Viliami Va’inga Tōnē បានទទួលស្គាល់អំពីសារៈសំខាន់នៃការចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបានបង្ហាញពីការគាំទ្រចំពោះការងាររបស់អនុសញ្ញា និងការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ។ 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានវត្តមានរបស់ ឯកឧត្តម Thomas Gobel អគ្គរដ្ឋទូតប្រទេសអាឡឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ តំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print