រថយន្ដកាមរីបាឡែនមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែន បើកបរមិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់បែកចំនួន១កង់ចំណែករថយន្តមិនអាចបន្តដំណើរទៅមុខទៀតបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបគិរីរម្យ នៅតាមបណ្ដោយវិថីព្រះសីហនុ  សង្កាត់វាលវង់ ខណ្ឌ៧មករា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ដែលមានស្លាកលេខភ្នំពេញ 2AC-8400  បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយវិថីព្រះសីហុន ក្នុងទិសដៅពីត្បូងទៅលិច។ លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តខាងលើបានរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង ដោយម្ចាស់រថយន្តបានប្រាប់ថា គាត់មើលឆ្វេងស្តាំ មិនចាប់អារម្មណ៍ទើបជ្រុលទៅបុករបាំងថ្មបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខ រីឯរបាំងថ្មពុះចែកទ្រូងផ្លូវ ត្រូវបានខូចខាតចំនួន១កង់ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើមិនមានអ្នករងរបួសនោះទេ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print