ខេត្តបន្ទាយមានជ័យៈ ហ្វូងគោដែលតែងតែដើរគោចរតាមផ្លូវបេតុងហ្នឹងផ្លូវលំតាមភូមិនីមួយៗនៅក្រុងប៉ោយប៉ែតត្រូវអាជ្ញាធរមូលដ្ឋានចាប់បង្ឃាំងទុកដោយព័ទ្ធរបងរង់ចាំម្ចាស់មកដោះស្រាយ។
យោងតាមការរៀបរាប់របស់ពលរដ្ឋនៅក្នុងភូមិមិត្តភាពបញ្ជាក់ថា គោដែលអាជ្ញាធរភូមិមិត្តភាពចាប់នោះមានជាង២០ក្បាលដោយចាប់បានចំនួន
ពីរលើកគីថ្ងៃទី៧និង៨ខែតុលាឆ្នាំ២០២៤យកដាក់ក្បែរស្នាក់ការភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត ។
គាត់បន្តថា ហ្វូងគោទាំងនោះតែងតែ
ដើរដេកតាមផ្លូវ សាធារណៈ មុខផ្ទះពលរដ្ឋ ពេលយប់ព្រលប់ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋជាច្រើនករណីខណៈហ្វូងគោទាំងនោះដេក ឬដើរតាមផ្លូវថ្នល់ដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ ធ្វើឲ្បប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៌សារធារណៈប៉េះបោចផលដំណាំពលរដ្ឋទៅតាមគេហដ្ឋាន។ល។
ពួកគាត់បញ្ជាក់ថា ក្រោយអាជ្ញាធរ
មូលដ្ឋានចាប់ហ្វូងគោ ដែលធ្លាប់ដើរតាមផ្លូវ គេមើលឃើញថាហាក់បីដូចជាមានភាពល្អប្រសើរក្នុងការធ្វើដំណើរដោយសុវត្តិភាពព្រោះកន្លងមកហ្វូងគោទាំងនោះក៏ធ្វើឲ្យស្ទះចរាចរណ៌ខ្លះៗដែរ សង្ឃឹមថាហ្វូង
គោទាំងអស់ដែលតែងតែដើរអុកឡុក
តាមផ្លូវសាធារណៈនិងផ្ទះពលរដ្ឋនោះហ្នឹងលែងមាន ហើយក្រុងប៉ោយប៉ែត
ក៏បានកែប្រែមុខមាត់មួយកំរិតទៀត
ដែលគ្មានហ្វូងគោដើរគោចរធ្វើឲ្យប៉ះពាល់ភ្ញៀវជាតិនិងអន្តជាតិធ្វើដំណើរឆ្លងកាត់ទៀតឡើយ ។ករណីអាជ្ញាធរចាប់គោខាងលើនោះក៏តម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់លែងគោតាមទីសាធារណៈតាមទីប្រជុំជននិងផាកពិន័យជាប្រាក់ផងដែរ។
លោកសន មុន្នីមេភូមិមិត្តភាពប្រាប់ថា លោករវល់ទៅប្រជុំនៅខេត្ត សូមឲ្យ
ទៅរាប់មើលនៅកន្លែងស្នាក់ការភូមិ
ព្រោះនៅទីនោះមានអនុភូមិនៅទីនោះ៕
ដោយ៖ វណ្ណា