គិតត្រឹមថ្ងៃទី៩ ខែតុលានេះ! ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥%

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយទឹកទន្លេឡើងនីវ៉ូខ្ពស់ និងដោយមានករណីព្យុះភ្លៀង៥ថ្ងៃជាប់ៗគ្នាមកនេះ បានបង្កអោយភ្លៀងធ្លាក់ខ្លាំងមានកំពស់រហូតដល់ ២៣៤ មម បានបណ្តាលអោយទឹកជន់លិចនៅតំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។ មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ស្ទើរគ្រប់ទីកន្លែង ។

ប្រភពដដែលបន្តថា​ បានគូសបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ ។

បន្ថែមពីនេះ​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបន្ថែមទៀតថា​ ចាប់ពីថ្ងៃស្អែកតទៅ ថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤ ការដ្ឋាននឹងដាក់អោយដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿង អង្កត់ផ្ចិតទំហំ ១ម៉ែត្រ​ នៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print