រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​៖​ ភាពចាំបាច់នៃការពង្រឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ ក្នុងការកសាងជំនឿទុកចិត្ត និងភាពជឿជាក់របស់អតិថិជន

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍, ឡាវ៖ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី DYAN Shinto E. Nugroho នាយកជាន់ខ្ពស់ទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនTikTok និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថលក្នុងការជំរុញធុរកិច្ចនៅកម្ពុជា។ លោកស្រីរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអាទិភាពមួយចំនួន ក្នុងការជំរុញការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការជំរុញការធ្វើអាជីវកម្ម ដូចជា អក្ខរកម្មឌីជីថល ការជួយគាំ្រទ្រ និងការពង្រឹងសមត្ថភាពដល់អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធុរកិច្ចថ្មី និងសហគ្រាសធុន តូច មធ្យម ជាដើម។

លោកស្រី​រដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ ក្នុងការកសាងជំនឿទុកចិត្ត និងភាពជឿជាក់របស់អតិថិជន ផងដែរ។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់ និងពិព័រណ៍ពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការលក់ផលិតផលក្នុងស្រុក ក៏ដូចជាការសម្រួលនិងជំរុញបន្ថែម វិស័យទេចរណ៍ ជាដើម៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print