កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១០និង២០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  មានករណីលួច (កាបូបដាក់ប្រាក់) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះ ឈ្មោះ ផាន សុភីភេទស្រី អាយុ៤១ឆ្នាំ មានអសយដ្ឋានបច្ចុប្បន្នភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ 

ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាជនសង្ស័យ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អាន គុណធីម ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបានចាប់យកវត្ថុតាងនៃបទល្មើស ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ហើយក៏បានកសាងសំណុំរឿងបញ្ជូនមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ 

លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌបានប្រាប់សារព័ត៌មានយើងឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែន។ 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុកាបូបលុយនិងសម្ភារៈ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ប្រគល់ជូនជនរងគ្រោះវិញដែរ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print