កីឡាករវ័យក្មេង សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា Amateur Runabout 1100 Limited

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ កីឡាករវ័យក្មេង សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា Amateur Runabout 1100 Limited នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមល្ងាចថ្ងៃទី០៩ ខែតុលា(ពេលវេលានៅអាមេរិក) ។ សូមបញ្ជាក់ថា ៖ បច្ចុប្បន្ន ហ្វីលីន ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង (មាស ២ និងប្រាក់ ១) ។

វីរៈកីឡាករ សាលី អ៊ូមើត ប្រធានក្រុមម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងបណ្ដោះអាសន្ន (មាស ៣ និងប្រាក់ ២) ខណៈនៅសល់វិញ្ញាសាចំនួន ៥ទៀត ដែលក្រុមកីឡាករកម្ពុជា ត្រូវបន្ដប្រកួតប្រជែងមេដាយជូនជាតិ រហូតដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានណែនាំ ឱ្យប្រតិភូកីឡាករកម្ពុជា ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិន័យ ព្រមទាំងលក្ខខណ្ឌនានាក្នុងការប្រកួត ដោយគូសបញ្ជាក់ថា កីឡាករគេមិនស្គាល់ តែកម្ពុជា ក្រមសីលធម៌ និងមិត្តភាព គេនឹងចងចាំ។ សម្តេចជំរុញឱ្យរក្សាសាមគ្គីភាព ជួយយកអាសាគ្នា ហើយរក្សាមិត្តភាពជាមួយកីឡាករប្រទេសផ្សេងផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print