លោកថុល លីណា ធ្លាប់ជា បេក្ខជន ប្រឡងចម្រៀង Cambodia Idol Season2 បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈពេលចេញពីច្រៀង

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិតជាអាសូរណាស់ ! ប្រពន្ធយំស្ទើរខ្សោះទឹកភ្នែកទៅហើយ និងអោបសពស្វាមី លាលេងត្រឡប់ គឺ លោកថុល លីណា ធ្លាប់ជា បេក្ខជន ប្រឡងចម្រៀង Cambodia Idol Season2 បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈពេលចេញពីច្រៀង ។

សូមបញ្ជាក់ថា  រឿងសង្វេកពេកណាស់ ខណៈ លោក ថុល លីណា ដែលបងប្អូនធ្លាប់ស្គាល់ជាជាបេក្ខជន ប្រឡងចម្រៀង CambodiaIdol season2 បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យលោកថុលលីណា ស្លាប់ ចំណែកភាគីម៉ូតូ១គ្រឿងទៀតរងរបួសធ្ងន់២នាក់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងប្រហែល១០:៤០នាទី យប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ២១A ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុ ដោយលោកថុលលីណា បានចេញពីច្រៀង នៅក្នុង ផាប់ មួយកន្លែង រួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុបានបុកនិងម៉ូតូ១គ្រឿងផ្សេងទៀត បណ្តាលឲ្យ លោកថុល លីណាបានស្លាប់នៅនឹងកន្លែងភ្លាមៗចំណែកឯភាគីម៉ូតូ១គ្រឿងទៀតបានរងរបួសធ្ងន់ ២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងតាខ្មៅក៏បានចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមឱ្យវិញ្ញាណខន្ត លោក ថុល លីណា ធ្លាប់ជា បេក្ខជន ប្រឡងចម្រៀង Cambodia Idol Season2 បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print