ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ និជាជនជាតិតៃវ៉ាន់ បានដេកស្លាប់លេីគ្រែ អ្នកជម្ងឺក្នុងផ្ទះល្វែងលេខ២៦ ផ្លូវBT១ បុរីភ្នំពេញសុខសាន្ត ភូមិធម្មត្រៃយ៍ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ CHEN HSIEN WANG ភេទប្រុស ឆ្នាំកំណើត១៩-មិនា-១៩៥៦ ជនជាតិតៃវ៉ាន់ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៣៦៦៧៧៧៣២៤ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីកូនប្រសារស្រីជនរងគ្រោះមាន ឈ្មោះ ធុន គន្ធា បានឲ្យដឹងថា : ឪពុកក្មេកនាងមានជម្ងឺលើសឈាម ទឹកនោមផ្អែមប្រចាំកាយ ហើយបានមករស់នៅជាមួយនាងតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្ដីនាងបានទៅធ្វើការនៅប៉ោយប៉ែត។ រហូតនៅថ្ងៃកើតហេតុខាងលើនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាងបានងើបពីដេករៀបចំខ្លួន ហើយបានជូនកូនទៅសាលារៀននៅម្ដុំផ្សារដីហ៊ុយ ដោយមានឈ្មោះ ហ៊ា សារិន ភេទស្រី ដែលនៅជាមួយនាងជាអ្នកមើលថែឪពុកពេលធ្វើដំណើរទៅដល់សាលារៀនកូននាង ស្រាប់តែឈ្មោះ ហ៊ា សារិន បានទូរស័ព្ទមកប្រាប់ថាឪពុកនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាងខ្ញុំត្រឡប់មកផ្ទះវិញ ឃើញឪពុកនាងដេកស្លាប់នៅលើគ្រែអ្នកជម្ងឺកន្លែងគាត់សម្រាក់ រួចនាងក៏ទូរស័ព្ទទៅប្រាប់ប្ដីនាងថាឳពុកបងបានដេកស្លាប់លើគ្រែហើយ ភ្លាមនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងខាងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យសាកសពរួច ដោយបានបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថាស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីជម្ងឺលើសឈាម និងទឹកនោមផ្អែម រួចក៏ប្រគល់សាកសពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕