ការបរាជ័យរបស់អង់គ្លេសក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រុមក្រិកកាលពីថ្ងៃព្រហស្បតិ៍ គឺជាការស្តីបន្ទោសចំពោះការជ្រើសរើសកីឡាកររបស់គ្រូបង្វឹកលោក Lee Carsley ប៉ុន្តែពេលវេលាសំខាន់ៗបានមកមិនមែននៅក្នុងខ្សែបម្រើកណ្តាលដែលមានមនុស្សច្រើននោះទេ ប៉ុន្តែទម្រង់លេងរបស់អង់គ្លេសនៅពេលនោះគឺមិនសូវស៊ីចង្វាក់គ្នា។
កីឡាករ Vangelis Pavlidis បានស៊ុតបញ្ចូលទីទាំង២គ្រាប់របស់ក្រិក ដែលគ្រាប់ទី២រកបានក្នុងម៉ោងបន្ថែម និងគ្រាប់បាល់ទី១រកបានក្នុងដើមតង់ទី២ ខណៈដែលអង់គ្លេសរកបាន១គ្រាប់ដោយ Bellingham នៅនាទីទី៨៧។
ក្រុមក្រិកក៏មានឱកាសស៊ុតបាល់បញ្ចូលទីបន្ថែមទៀត ប៉ុន្តែដោយសារ VAR ច្រានចោលការស៊ុតបាល់បញ្ចូលទីរបស់ក្រិកចំនួន២គ្រាប់ទៀតសម្រាប់បាល់ offside ខណៈដែលអង់គ្លេសបានព្យាយាមស្វែងរកគ្រាប់បាល់ដើម្បីបង្កើតកំណត់ត្រាមិនដែលចាញ់របស់ពួកគេ។
នៅពេលអវត្តមាន Harry Kane ដែលរងរបួសលោក Carsley បានជ្រើសរើសលេងដោយគ្មានខ្សែប្រយុទ្ធ ហើយមានទេពកោសល្យក្នុងខ្សែបម្រើដ៏សម្បូរបែបរបស់ប្រទេសអង់គ្លេសក្នុងទម្រង់ដូចជា Bellingham, Cole Palmer, Bukayo Saka, Anthony Gordon និង Phil Foden ។ ក្រុមអង់គ្លេសបានព្យាយាមបង្កើតឱកាសក្នុងតង់ទីមួយ ខណៈដែល Declan Rice គេមើលទៅបែរជាលេងក្នុងតំបន់ការពារផងដែរ ធ្វើឲ្យរ៉ូលរបស់គាត់គឺនៅតំបន់បម្រើ។
ក្រោមការដឹកនាំរបស់លោក Carsley ដែលជំនួប Gareth Southgate អង់គ្លេសត្រូវប៉ះក្រុមអៀរឡង់ និងហ្វាំងឡង់ បន្តទៀតក្នុងពានរង្វាន់ Nations League ដែលអង់គ្លេសធ្លាប់យកឈ្នះក្រុមទាំង២រួចមកហើយ។
បរាជ័យនេះធ្វើឲ្យអង់គ្លេសធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ នៅ League B ក្នុង Group 2 នៃពានរង្វាន់ Nations League ដោយមាន៦ពិន្ទុពី៣ប្រកួត ខណៈក្រិកបន្តឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្នុង៣ប្រកួត។ រីឯអៀរឡង់ឈរចំណាត់ថ្នាក់លេខ៣មាន៣ពិន្ទុ និងហ្វាំងឡង់ឈរលេខ៤ មិនមានពិន្ទុនោះទេ ក្រោយ៣ប្រកួតចាញ់ទាំង៣ប្រកួត ៕