ដោតខ្សែភ្លើងឆ្នាំងដាំបាយទុកចោលឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖  ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលរបស់កម្មករ ខណៈដែលម្ចាស់ចាកចេញទៅធ្វើការបាត់ដោតខ្សែភ្លើងឆ្នាំងដាំបាយទុកចោល។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍កាលពីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទប់ផ្ទះជួលខាងលើជាប្រភេទសំណង់បេតុងទំហំ៣ម៉ែត្រx៤ម៉ែត្រត្រូវបានកម្មករជួលស្នាក់នៅ បានរងការខូចខាតសម្ភារៈខាងក្នុង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុខណៈដែលម្ចាស់បន្ទប់រវល់ចេញទៅធ្វើការងារបាត់ ដោយដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនីទុកចោល ក៏ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះក្នុងបន្ទប់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ហើយសម្ភារៈក្នុងបន្ទប់រងខូចខាតអស់ទាំងស្រុង ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print