តំណាងអយ្យការ សម្រេចចោទប្រកាន់ ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនទម្ងន់ប្រមាណ ២៩១ គីឡូក្រាម និងសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០២នាក់ខាងលើ និងបក្ខពួក ពីបទ ៖ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បាន បង្ក្រាបករណីគ្រឿងញៀន នៅគោលដៅទី១ ចំណុចផ្លូវលេខ៩៥ កែងផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គោលដៅទី២ នៅចំណុចខុនដូរ K.S Apartment បន្ទប់លេខ៨០១ ជាន់ទី៨ ផ្លូវលេខ១០១ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី ៣ នៅចំណុចខុនដូរព្រីន អាគារ៣ បន្ទប់លេខ៩០៤ ជាន់ទី៩ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគោលដៅទី ៤ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងរថយន្ត របស់ជនសង្ស័យដែលចាប់យកនៅចំណុចមន្ទីរប្រឆាំងគ្រឿងញៀន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដកហូតបានវត្ថុតាងពីជនសង្ស័យ WANG WEI-CHENG ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិចិនតៃវ៉ាន់ នូវសារធាតុញៀនប្រភេទ (MDMA) ទម្ងន់ ៦.៥៣៧,៩៩ ក្រាម និងប្រភេទ កេតាមីន ទម្ងន់ ២៨៤.១៧០,៣៧ ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ឋ នឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួននៅល្ងាចថ្ងៃខែឆ្នាំដដែលនេះ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print