ខេត្តតាកែវ៖ រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅតាម ជើងភ្នំ និង ចង្កេះភ្នំ ព្រមទាំង មានគម្រោងសាងសង់ កន្លែងកម្សាន្ត កន្លែងងូតទឹកជា ច្រើន ផ្សេង ទៀតផងដែរ។
រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល ជាកន្លែងដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរនាពេលឈប់សម្រាក និងនាពេលចុងសប្ដាហ៍។
រមណីយដ្ឋានកំពូលពេជ្រ មានទីតាំងស្ថិតនៅភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕ដោយ៖តារា
...