ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖​ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា៖​ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច។

ការថ្លែងបែបនេះ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ នាឱកាស​កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង​ នៅថ្ងៃសៅរ៍ទី​១២​ ខែតុលា​ ឆ្នាំ​២០២៤នេះ។ 

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានមានប្រសាសន៍លើកឡើងពីការងារចាំបាច់បន្តសម្រាប់អនុវត្តរួមមាន​ ដូចខាងក្រោម​៖ 

– ធនធានមនុស្ស៖ ការកសាងសមត្ថភាពមន្ត្រី កសាងស្ថាប័ន និងលើកទឹកចិត្តមន្ត្រីដែលអាចឆ្លើយតបទៅនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

– ការរៀបចំដែនដី និងនគរូបនីយកម្ម៖ កំណត់តំបន់អភិរក្ស តំបន់កសិឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ទីប្រជុំជន លំនៅឋាន ដែលបង្កលក្ខណៈឱ្យវិនិយោគិនមកវិនិយោគច្រើនបន្ថែមទៀត។ 

– ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ។

– រៀបចំក្រុងឱ្យមានសម្រស់និងសោភ័ណភាពស្អាតដែលធ្វើឲ្យពលរដ្ឋជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។

– ការងារដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ៖ សូមគិតគូរទាំងសម្រាប់ប្រជាពលរដ្ឋទីទ័លក្រ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធដែលមានជីវភាពខ្វះខាត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print