លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិខាងបរិស្ថាននិងការអភិវឌ្ឍរបស់ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១២ ខែតុលា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីចិន និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិខាងបរិស្ថាននិងការអភិវឌ្ឍរបស់ប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិខាងបរិស្ថាននិងការអភិវឌ្ឍរបស់ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថា។

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Ding Xuexiang បានលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមនីយកម្ម។ ក្នុងយុគសម័យថ្មី និងដំណើរថ្មី យើងនឹងតម្កល់ទុកការកសាងប្រទេសចិនដ៏ស្រស់ស្អាតជាចំណុចលេចធ្លោក្នុងការកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគីដើម្បីបន្តរក្សាគោលគំនិតស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ពួតដៃគ្នាជំរុញទំនើបភាវូបនីយកម្មមេត្រីភាពខាងបរិស្ថាន រួមគ្នាកសាងពិភពលោកស្អាត និងការពារលំនៅដ្ឋានដែលយើងបានរស់នៅ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ទីមួយ គឺរួមគ្នាស្វែងរកផ្លូវឆ្ពោះទៅរកការកសាងអរិយធម៌អេកូឡូស៊ីសកលតាមរយៈការផ្លាស់ប្តូរដោយបើកចំហ។ ទីពីរ គឺត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមបរិស្ថានសកលតាមរយៈការធ្វើឱ្យមានពិពិធកម្ម ភាពបរិយាបន្ន និងរួបរួមគ្នា ។ ទី៣ គឺបន្តចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍបៃតងជាសកលតាមរយៈការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ទី៤ គឺរួមគ្នាលើកកម្ពស់កម្រិតអភិបាលកិច្ចបរិស្ថានសកលតាមរយៈកិច្ចសហប្រតិបត្តិការដោយស្មោះស្ម័គ្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print