មោទនភាពជាតិ ! ខណៈកម្ពុជា ជាប់លេខ១៩ ក្នុងចំណោមប្រទេសមានអំណាចបំផុតនៅអាស៊ី នៃរបាយការណ៍របស់វិទ្យាស្ថាន Lowy របស់អូស្រ្តាលី

ចែករំលែក៖

ទីក្រុងស៊ីដនី ៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧ ដែលត្រូវបានគេចាត់ទុកថា មានអំណាចបំផុតនៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ Lowy (Lowy Institute) មានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានបញ្ចេញរបាយការណ៍សន្ទស្សន៍អំណាចអាស៊ី ឆ្នាំ២០២៤ ឬ 2024 Asia Power Index ដោយបង្ហាញថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧»
បើតាមរបាយការណ៍ខាងលើដដែល នៅក្នុងចំណោមប្រទេសទាំង២៧នោះដែរ សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី គឺជាប្រទេសមានអំណាចធំបំផុតទាំង៥ នៅអាស៊ី។
គួរបញ្ជាក់ថា សន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៤ ឬ 2024 Asia Power Index ត្រូវបានវាយតម្លៃតាមរយៈប្រធានបទធំៗចំនួនគឺ ធនធាន និងឥទ្ធិពល។ ការវាយតម្លៃលើ ធនធានរួមមាន សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធានអនាគត។ ចំណែកការវាយតម្លៃលើឥទ្ធិពលរួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ ។
សូមបញ្ជាក់ថា ៖ រយៈពេល២៦ឆ្នាំមកនេះ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ។

បន្ទាប់ពីរយៈពេល២៦ឆ្នាំ នៃសន្តិភាពពេញលេញ ដែលបាន កើតឡើងលើទឹកដីកម្ពុជា គឺមានកត្តាចំនួន៦ សំខាន់ៗ ដោយ ៖

ទី១៖ គឺ២៦ឆ្នាំមកនេះ អត់មានមនុស្សស្លាប់ របួសពិការ ដោយសារ ការប្រយុទ្ធទេ ប្រសិនបើសង្គ្រាមបន្ត២៦ឆ្នាំមកនេះ ហើយប្រសិនបើប្រទេសមានសង្គ្រាមមកដល់ពេលបច្នុប្បន្ននេះ ថាតើមាន ប្រជាជនប៉ុន្មាននាក់ទៀតទៅ ដែលត្រូវរបួស ពិការនិងស្លាប់?។

ទី២៖ មុនឆ្នាំ១៩៩៨ ដែលជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ចំនួនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមច្រើនណាស់ហើយ តែក្រោយឆ្នាំ១៩៩៨ យើងមិនមានអ្នករងគ្រោះ ដោយសារសង្គ្រាម ប៉ុន្តែប្រសិនបើយើងពន្យារពេលរហូតទៅដល់២៦ឆ្នាំថែមទៀត តើជនពិការដោយសារសង្គ្រាម នឹងមានចំនួនប៉ុន្មាននាក់ កើនឡើង បន្តទៅទៀត។

ទី៣៖ ២៦ឆ្នាំមកនេះ កម្ពុជាក៏មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រាដោយសារសង្គ្រាមនោះដែរ។

ទី៤ – ២៦ឆ្នាំនេះ កម្ពុជាក៏មិនមានជនភៀសសឹកនៅកម្ពុជានោះទេ។ ប៉ុន្តែអាចមានជនភៀសខ្លួន ដែលគេចពីទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព តែប៉ុណ្ណោះ។

ទី៥ ៖ ២៦ឆ្នាំនេះ មិនមានការផ្តាច់ផ្លូវ ដុតសាលារៀន មន្ទីរពេទ្យ និងវត្តអារាមទៀតនោះទេ ។

និងទី៦ អវត្តមាន សង្គ្រាម បានអនុញ្ញាតឱ្យមានការរៀបចំប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះគ្រាប់កាំភ្លើងមិនស្គាល់ប្រជាធិបតេយ្យ ឬ សិទ្ធិមនុស្ស នោះទេ បើត្រូវបាញ់គ្នា គឺបាញ់ហើយ។ ក្នុងន័យនេះ សម្តេចតេជោធ្លាប់បានរិះគន់ លើអ្នកនយោបាយមួយចំនួនដែលមិនហ៊ានទទួលស្គាល់ចំពោះ សន្តិភាពរបស់ប្រទេស កម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print