យន្តហោះទមា្លក់គ្រាប់កម្ទេចទីតាំងរបស់ក្រុមឧទ្ទាមនៅក្នុងទីក្រុងអាឡេប៉ូ

ចែករំលែក៖

កម្លាំងវាយប្រហារតាមដែនអាកាសរបស់ស៊ីរី ដែលមានការគាំទ្រពីរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងក្រុមភេរវករនៅក្នុងទីក្រុងអាឡេប៉ូ ដើម្បីដណ្តើមគ្រប់គ្រងទីនោះមកវិញ។ រដ្ឋាភិបាលស៊ីរី បានបញ្ចេញនូវខ្សែវីដេអូនៃការបង្ហាញអំពីសកម្មភាពយន្តហោះទម្លាក់គ្រាប់បែក ដែលកម្ទេចគោលដៅទាំងឡាយស្ថិតនៅភាគពាព្យនៃទីក្រុងខាងលើ ។

បណ្តាញព័ត៌មាន ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះថា ក្រុមឧទ្ទាមបានប្រកាសថា ពួកគេបានដណ្តើមបានក្រុងសំខាន់របស់ស៊ីរី គឺក្រុងអាឡេប៉ូ ពីរដ្ឋាភិបាល រយៈពេលមួយសប្តាហ៍មកហើយ តែពេលនេះស្ថិតក្នុងភាពគ្រោះថ្នាក់ ព្រោះយន្តហោះវាយប្រហារដែនអាកាសដែលគាំទ្រដល់រដ្ឋាភិបាលស៊ីរី បានដាក់គោលដៅកម្ទេចទីតាំងរបស់ពួកគេ ។

ក្រុមឧទ្ទាមបានលើកឡើងពីដំបូងថា ពួកគេបានវាយបំបែកយកក្រុង Aleppo ពីយោធារដ្ឋាភិបាលបានមួយសប្តាហ៍ហើយដោយប្រកាសបដិសេធថា មិនមែនក្រុងដាម៉ាស់ នោះទេ ។

ពលរដ្ឋដែលរស់នៅតំបន់វាយប្រហារពីដែនអាកាសរបស់យន្តហោះសម្ព័ន្ធមិត្តប្រមាណ ២៥០.០០០នាក់ស្ថិតក្នុងតំបន់គ្រោះថ្នាក់នេះនៅឡើយ ។

សម្ព័ន្ធឧទ្ទាមអ៊ិស្លាម កំពុងប្តូរស្ថានការណ៍លើសមរភូមិអាឡិប ក្រុងសំខាន់ទីពីររបស់ស៊ីរី ដោយអាចនឹងដណ្តើមក្រុងនេះពីកណ្តាប់ដៃកងទ័ពរដ្ឋាភិបាល យកមកត្រួតត្រាវិញ។ អាឡិប ក្រុងយុទ្ធសាស្ត្របំផុតទាំងសម្រាប់ខាងរដ្ឋាភិបាល ក៏ដូចពួកប្រឆាំង។ ក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយសោះមានយុទ្ធជនជាង ៥០០នាក់បានបាត់បង់ជីវិតលើសមរភូមិនេះ។

អាឡិប ជាសមរភូមិក្តៅ និងហែកហួរក្នុងសង្គ្រាមដ៏ស្មុគស្មាញបំផុតតាំងពីឆ្នាំ២០១២ មកម្ខាងគ្រប់គ្រងដោយពួកឧទ្ទាមដែលមានជំនួយពីពួករណសិរ្សហ្វាតិអាល់ចាម (អតីតរណសិរ្សអាល់ណូស្រាដែលប្រកាសផ្តាច់ខ្លួនចេញពីអាល់កៃដា) ភាគខាងលិចក្នុងកណ្តាប់ដៃកងទ័ពរដ្ឋាភិបាល ដែលមានជំនួយពីយុទ្ធជនអ៊ីរ៉ង់ផង ពីពួកហេស្បូឡាលីបង់ផង និងពីរុស្ស៊ីទៀត នាំគ្នាសម្រុកប្រយុទ្ធគ្នា វាយបកទៅបកមកម្តងធ្លាក់ក្នុងកណ្តាប់ដៃពួកឧទ្ទាមម្តងធ្លាក់ក្នុងកណ្តាប់ដៃកងទ័ពលោកអាសាដ។

នៅថ្ងៃសៅរ៍នេះបើអង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ការប្រយុទ្ធគ្នាបានផ្ទុះឡើងខ្លាំង កាលពីប៉ុន្មានម៉ោងមុននេះ នៅម្តុំសាលាយោធាភាគខាងត្បូងក្រុង។ ហើយកងកម្លាំងឧទ្ទាមមានប្រៀបជាង ជាអ្នកដណ្តើមគ្រប់គ្រងតំបន់នោះបានវិញ។

ឯចំណែកនៅភាគខាងជើងនិងខាងកើតក្រុងអាឡិប ប្រមាណ៦០គីឡូម៉ែត្រវិញ កម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយយុទ្ធជនអារ៉ាប និងគួឌីស្តង់ គាំទ្រដោយបស្ចឹមលោក កំពុងយកឈ្នះពួកជីហាតនៃអង្គការរដ្ឋអ៊ិស្លាម បន្ទាប់ពីវាយលុកសម្រុកអស់ជាច្រើនសប្តាហ៍។ អង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ព័ត៌មាន ប៉ុន្តែអះអាងនៅមានសេសសល់ពួកអង្គការរដ្ឋអ៊ិស្លាមលាក់ខ្លួនតាមតំបន់តូចៗ។

ជ័យជំនះលើពួកអង្គការរដ្ឋអ៊ិស្លាមនេះដូចជាបានកាត់ផ្តាច់ផ្លូវផ្តល់ស្បៀងរបស់ពួកគេដែលតភ្ជាប់ទៅក្រុងរ៉ាខា ក្រុងភាគខាងកើតបំផុតរបស់ស៊ីរី ជាប់ព្រំដែននឹងទួរគី។ តែប្រតិបត្តិការរបស់កងកម្លាំងសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងពួក អង្គការរដ្ឋអ៊ិស្លាម តាមរយៈការទម្លាក់គ្រាប់បែកក៏បានធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិល រាប់ទាំងកុមារផង មិនតិចជាង៥៦នាក់ទេ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print