ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមយុទ្ធឈ្មោះ”ដាវរួម–2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៤ ខែតុលា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ប្រការនេះជាការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ទៅលើបុគ្គលឈ្មោះ វីលៀម ឡៃ ដែលបានប្រើពាក្យសម្តីដ៏ខុសទំនងអំពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងឃោសនាបំប៉ោងអំពីគំនិតបំបែកបំបាក់ ជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងនិងស្វែងរក”ឯករាជ្យ”របស់កម្លាំងអបគមន៍នៅតៃវ៉ាន់ ហើយក៏ជាកាយវិការសច្ចភាព ដើម្បីគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិផងដែរ ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ការបង្រួបបង្រួមប្រទេសជាតិ ជានិន្នាការប្រវតិ្តសាស្ត្រជាទូទៅដែលមិនអាចរារាំងបាន និងជាសច្ចភាពនៃជនជាតិដែលមិនអាចបំពានបាន ។ វិធានការតបតរបស់យើង គឺសំដៅចំពោះសកម្មភាពអបគមន៍និយមរបស់ពួកផ្តាច់ខ្លួនដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងចិនរបស់កម្លាំងខាងក្រៅ តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់នោះទេ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ រំពឹងទុកថា បងប្អូនជនរួមជាតិតៃវ៉ាន់គ្រប់រូប ប្រកាន់ខ្ជាប់មហាសច្ចភាពនៃជនជាតិ ក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ យល់ដឹងយ៉ាងច្បាស់និងពេញលេញនូវចរិតគ្រោះថ្នាក់ និងចរិតបំផ្លិចបំផ្លាញរបស់ពួកអបគមន៍និយម ប្រឆាំងយ៉ាងដាច់ខាតចំពោះជនផ្តាច់ខ្លួននិងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ចាប់ដៃគ្នាជាមួយបងប្អូនជនរួមជាតិនៅតំបន់ដីគោកប្រទេសចិន ដើម្បីបង្កើតអនាគតដ៏ល្អបវរនៃការបង្រួបបង្រួមប្រទេសជាតិ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print