ភ្នំពេញ៖ យុវជន-យុវតី ប្រមាណជា ៣០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តទប់ស្កាត់ក្រុមក្មេងដើរលេងយប់ជ្រៅប្រមូលផ្តុំនៅក្នុងកោះពេជ្រ និងបានធ្វេីការអប់រំនៅនឹងកន្លែង។
ជាក់ស្ដែងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានសហការជាមួយកម្លាំងជំនាញអធិការនគរបាលខណ្ឌចំការមន និងសហការជាមួយប៉ុស្តិ៍រដ្ឋបាលទាំង៤ដឹកនាំដោយ លោកវរសេនីយ៍ទោ អន សុខវិបុល្លាអធិការរងខណ្ឌចំការមនបានចុះល្បាតត្រួតពិនិត្យ និងបានឃើញក្រុមក្មេងដែលប្រមូលម្តុំគ្នាដើរលេងយប់មិនចូលផ្ទះក្នុងបរិវេណកោះពេជ្រ នឹងចំណុចកំពង់ចម្លងកោះពេជ្រទៅកោះនរាចាស់ ផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ សរុបចំនួន៣០នាក់ ស្រី០៣នាក់ នឹង ម៉ូតូចំនួន១៥គ្រឿង ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច ដោយបានធ្វើការត្រួតពិនិត្យពួកគេ និងអប់រំណែនាំឲ្យពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឲ្យកើតមានបញ្ហាអំពើហិង្សាណាមួយរបស់ក្រុមក្មេងទាំងនោះ៕