ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៧ ចំណុច ដល់កងទ័ព ដូចខាងក្រោម ៖
-កត្តាសុខសន្តិភាព គឺជាលក្ខខណ្ឌមិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើន
នៃប្រជាជាតិនីមួយៗ ជាពិសេសការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។
-សូមអរគុណក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល បានចូលរួមការអនុវត្តន៍ច្បាប់ ដើម្បីថែរក្សា ស្ថិរភាព សន្តិសុខយើងមិនឱ្យមានបែកបាក់។
-កងយោធពលខេមរភូមិន្ទ បានបូជាសាច់ ស្រស់ឈាមស្រស់ ហ៊ានធ្វើពលីកម្មក្នុងការ បំពេញបេសកម្មក្នុង បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។
-កងទ័ពទាំអស់ត្រូវត្រៀមខ្លួន ក្នុងការចូលរួមថែរក្សាសន្តិសុខសង្គម និងចូលរួម ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការជួញដូរ គ្រឿងញៀនតាមព្រំដែន បទល្មើសឆបោក
តាមអនឡាញ។
-៤៥ឆ្នាំកន្លងទៅនេះ គឺជា៤៥ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជា៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ។
-ឆ្លងកាត់រយៈពេល៤៥ឆ្នាំមកនេះបានបង្ហាញ ច្បាស់ថា ផ្តើមចេញពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជាបានឈានចេញទៅមុខ ឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ តាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។
-យើងត្រូវរួមគ្នា ដើម្បីការពារ សុខសន្តិភាព ទោះក្នុងតម្លៃ ណាក៏ដោយ ៕
ដោយ ៖ សុខ ខេមរា