លោក អេង ហុី បញ្ជាក់ជូន គេហទំព័រ. ខ្មែរថ្ងៃនេះ Tv online

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញព័ត៌មានក្នុងបណ្ដាញសង្គមមួយផ្សព្វផ្សាយថា

“ក្រុមគ្រួសាររងគ្រោះដង្ហើយសូមកិច្ច អន្តរាគមន៍ពីរថ្នាក់ដឹកនាំ ដើម្បីជូយផ្តល់នៅ ភាពយុត្តិធម៌ឲ្យប្តីគាត់ផង ជាពិសេស លោកនាយឩត្តមសេនីយីសៅ សុខា ខណៈលោក បេន ដាវីស ជាអ្នកគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃ ភ្នំ ត្នោតនិងភ្នំពក បាននាំបក្ខពួកចូលចាប់វាយធ្វើបាបដល់ក្នុងផ្ទះយ៉ាងព្រៃផ្សៃហើយបានប្រើច្បាប់ព្រៃផ្ទុះអាវុធ ៤ គ្រាប់ដើម្បីបំបាក់ស្មារតី រួចគ្រៀកឡើងរថយន្តហាក់បីដូចជាមិនមានការញញើតនឹងច្បាប់បន្តិចណាសោះឡើយ ចេញផ្សាយដោយគេហទំព័រ. ខ្មែរថ្ងៃនេះ Tv online នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤.។”

ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនថា ព័ត៌មានខាងលើនេះ កងរាជអាវុធហត្ថទទួលយក និងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ជំនាញកងរាជអាវុធហត្ថ និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ។
សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាប។ សូមគោរពអរគុណ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print