ភ្នំពេញៈ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៍ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។
ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅវេលាម៉ោង២,៣០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។
បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសន្យាថានិងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តអោយចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ៕
សណ្តោស