ចឹងមែនទេ ! សាលាសុវណ្ណភូមិសាខាចំការដូង១ រងការចោទថា មិនមើលក្មេងបណ្តោយឱ្យគ្រោះថ្នាក់ប៉ះពាល់គ្រាប់ភ្នែក ហើយទុកចោលរាប់ម៉ោង!

ចែករំលែក៖

ភ្នំពេញ ៖ ជាបឋមគប្បី ជួយសូមជូនពរឱ្យកុមារារូបនេះ ឆាប់រួចផុតពីជំងឺ! បន្ទាប់ពីឆ្ងល់ថា ៖ ចាស់ៗទៅណាអស់ហើយ! បន្ទោសចាស់ ឬបន្ទោសក្មេង? ក្មេងនិងចាស់មួយណាកើតមុន? ខណះសាលាសុវណ្ណភូមិសាខាចំការដូង១ រងការចោទថា មិនមើលក្មេងបណ្តោយឱ្យគ្រោះថ្នាក់ប៉ះពាល់គ្រាប់ភ្នែក ហើយទុកចោលរាប់ម៉ោង!

តាមរយៈ Facebook មួយមានឈ្មោះថា ៖ « Kanha Joly » បានបង្ហោះ១១ម៉ោងមុននេះថា ៖ សូមបងប្អូនជួយ share ដើម្បីរកភាពស្អាតស្អំ និងយុត្តិធម៌ជូនកុមារាម្នាក់នេះផង 🙏

Facebook ដដែលសរសេរថា ៖ សិស្សមត្តេយ្យវ័យ៤ឆ្នាំម្នាក់ក្នុងម៉ោងសិក្សានៅសាលាសុវណ្ណភូមិសាខាចំការដូង១ ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង គ្មានការសង្គ្រោះបឋម បន្តទុកចោលច្រើនម៉ោងដោយមិនផ្តល់ដំណឹងឱ្យឳពុកម្តាយ មិនខ្វល់ពីការបង្ករោគ មិនចាប់អារម្មណ៍ការវិវត្តធ្ងន់នៃរបួស ផុតម៉ោងសិក្សាប្រគល់សងដោយធ្វើមិនដឹងរឿង ពេលសួរនាំចោទថែមវិញថាចាក់ភ្នែកខ្លួនឯង ធ្វើឱ្យពន្យាពេលការព្យាបាល ជាលទ្ធផលដេរ៧ថ្នេរ ខូចគំហើញយ៉ាងតិច៥០% កំពុងបន្តព្យាបាល និងបង្ករផលវិបាកបន្តក្នុងជីវិត។

facebook នេះបន្តថា ៖ សូមអាណាព្យាបាលសិស្សទាំងឡាយ ដែលមានកូនសិក្សានៅសាលាសុវណ្ណភូមិដូចខ្ញុំនៅទូទាំងប្រទេស ជួយពិចារណាប្រាប់ខ្ញុំថា តើការទទួលខុសត្រូវបែបណាសមរម្យទទួលយកបាន បើសិនហេតុការណ៍នេះកើតលើកូនអ្នក មិនមែនជាកូនខ្ញុំនៅពេលនេះវិញ?

សូមគោរពជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់កុមារាម្នាក់នេះផង 😭🙏🙏🙏។ 

កាលពីម្សិលមុិញ Facebook ឈ្មោះថា ៖ «Nheb Rattana» បង្ហោះថា, លោកគិតថាក្រុមគ្រួសារខ្ញុំមិនមានលុយបង់ថ្លៃសាលាកូន ? 

លោកគិតថាក្រុមគ្រួសារខ្ញុំអត់ដែលស្គាល់ ឬមិនមានលុយ $1000 ? 

ទន្ទឹមនឹងការបន្តបណ្តឹងតាមផ្លូវច្បាប់ ខ្ញុំនឹងអោយមហាជនស្គាល់ពីអស់លោក ដែលជាស្ថាប័នអប់រំសិក្សាមួយដែលគ្មានទំនួលខុសត្រូវ 

NTC Group 

Sovannaphumi School, Cambodia

Sovannaphumi School Chamkar Doung Campus ។ 

ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនទាន់ទទួលបានការបកស្រាយទេពីខាង សាលាសុវណ្ណភូមិសាខាចំការដូង១ រងការចោទថា មិនមើលក្មេងបណ្តោយឱ្យគ្រោះថ្នាក់ប៉ះពាល់គ្រាប់ភ្នែក ហើយទុកចោលរាប់ម៉ោង! នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយគ្មានលេខទូរសព្ទ ប៉ុន្តែអង្គភាពយើងខ្ញុំ ទទួលយកការបកស្រាយចំពោះភាគីពាក់ព័ន្ធរាល់ម៉ោងរដ្ឋបាល ប្រសិនមានអំណះអំណាងណាមួយ សមស្រប ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print