​មុខសញ្ញា​ចោរគាស់ផ្ទះលួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ នៅក្រុងបាត់ដំបង​យ៉ាងសកម្ម​ម្នាក់​ ត្រូវ​បានឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ ដែលជាមុខសញ្ញាចោរគាស់ផ្ទះលួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ នៅក្រុងបាត់ដំបង​យ៉ាងសកម្ម​ម្នាក់​ រួមនឹង​វត្ថុតាង​ទូរស័ព្ទ​ដៃជា​ច្រើន​គ្រឿង​ជាសាធារណៈ​មុននិងបញ្ជូនខ្លួនទៅតុលាការ​ ដេីម្បីអនុវត្តបន្តតាមច្បាប់។

បេីតាមលោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ ដោយមានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខៃ ដែន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិវត្តកណ្តា ល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានធ្វេីការសាក​សួរតាម​នីតិវិធី​។

សូមជម្រាបថា​ មុនពេលឃាត់ខ្លួន​ជនសង្ស័យ​នេះគឺកាលពីថ្ងៃទី ០៨ខែតុលា ឆ្នាំ២០២៤វេលាម៉ោងប្រមា​ណ​០៣ និង ០៥នាទី​ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ រុន បញ្ញ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំ នៅភូមិ សូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះរបស់ជនរងគ្រោះហើយចូលយក ទូរស័ព្ទដៃស៊េរីចាស់ ០៧ គ្រឿង , ដុំសាកថ្មទូរស័ព្ទដៃ ០៥ គ្រឿង , កាសស្តាប់ ០៧ គ្រឿង , ម៉ាស៊ីន មីក្រូ
ស្កូប ០១ គ្រឿង និងឆ្នាំងសាកមួយចំនួន ហេីយគេច ខ្លួនបា​ត់។

ក្រោយជនរងគ្រោះដឹងថាបាត់ទ្រព្យសម្បត្តិក៏បានប្តឹងមកសមត្ថកិច្ចនគរបាលហេីយសមត្ថកិច្ចក៏ផ្តេីមធ្វេីការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង និង​ចាប់​យក​វត្ថុ​តាង​រួមមាន​៖
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA ZOOMER x ពាក់ស្លាកលេខ ភ្នំពេញ 1FV-1642
-ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ

បច្ចុប្បន្នការិយាល័យជំនាញត្រៀមបញ្ជូន​ខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការបន្តតាមនីតិវិធី​ច្បាប់​ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print