ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃពុធទី១៦ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
អនុលោមទៅតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ក្នុង ព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖
ក- លក្ខណៈទូទៅ ៖
– ទំហំធនប័ត្រ : បណ្តោយ ១៧០ មម ទទឹង ៧៦ មម
– ពណ៌ចម្បងគឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក
ខ- ថ្ងៃខាងមុខ ៖
– ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ ពីរសែនរៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ ២០០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។
– ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា ” ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ « ២០០០០០» និង * 200000 និងមានអក្សរ “ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ * 200000 ” ។
– ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ* 200000 – ព្រាលៗបោះពុម្ព ទទឹងផ្ទៃក្រដាសប្រាក់ពីលើដព ដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្ព សសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
គ- ផ្ទៃខាងខ្នង ៖
ផ្នែកកណ្តាល ត្រូវច ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុ ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ ពីរ ពីរសែនរៀល” នៅពីក្រោម និងអក្សរ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 Oct October 2004-29 October 2024) នៅគែមក្រដាសប្រាក់។ ផ្នែកខាងស្តាំ ត្រូវបាន ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និង មានលេខ – ២០០០០០ នៅផ្នែក ផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។ នៅជ្រុងលើខាង លើខាងស្តាំមានលេខ 200000 ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា និងអក្សរ NATIONAL BANK OF CAM CAMBODIA ខិតមកក្រោមមានចារឹកអក្សរ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤ – ២៩ តុព តុលា ២០២៤) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃ មខាងឆ្វេងនៃក្រដាស
ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញពេ ញលេខ -200000 0000 ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០ ២០០០០០ រៀល ត្រូវ បានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយ កន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បី ជៀសវាងការភ័ន្តច្រឡំ ៕