សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ‘កាម៉ារូទីន ស៊ូហៃមី’ បញ្ជូនទៅសាលាដំបូង បន្ទាប់ពីរកឃើញមានក្មេងស្រី៤នាក់ត្រូវរំលោភបំពាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដែលត្រូវនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនហៅមកសួរនាំ ពាក់ព័ន្ធនិងករណីបៀតបៀន​រាងកាយ​ និង​ រំលោភបំពាន​ កុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។

លុះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។

បន្ទាប់មកត្រូវ ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print