លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៥ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន។

លោកXi Jinpingបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនិងអនាគតនិងជោគវាសនារបស់មនុស្សជាតិ។ ជានិច្ចកាល ភាគីចិនតែងតែដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ជានិច្ចកាល ចិនយល់ឃើញជានិច្ចថា ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ដូច្នេះ ប្រទេសទាំងពីរគួរក្លាយជាកម្លាំងជួយគ្នា តែមិនមែនជាកម្លាំងរារាំងការអភិវឌ្ឍទៅវិញទៅមកនោះទេ។ ប្រទេសចិនរីករាយធ្វើជាដៃគូនិងជាមិត្តជាមួយអាមេរិក ប្រការនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៀតផង។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល លោកBidenប្រធានាធិបតីអាមេរិកក៏បានផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print