អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ នៅក្នុងសប្តាហ៍នេះ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក

ចែករំលែក៖

ខេត្ត​កោះកុង​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ នៅក្នុងសប្តាហ៍នេះ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយច្រើន ដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ បើគ្មានការប្រែប្រួលទេ ការងារអ៊ុតAC​ នឹងត្រូវបញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ ដែលជាវឌ្ឍនភាពខ្សែផ្លូវដ៏សំខាន់ និងមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម។

បញ្ជាក់ជូនជ្រាបថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print