បាក់ស្រុតស្ពានបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់នៅភាគខាងត្បូងសហរដ្ឋអាមេរិក

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WLBT បានផ្សាយថា អាជ្ញាធរបាននិយាយថា ការបាក់ស្ពានគឺជា “ឧបទ្ទវហេតុការដ្ឋានសំណង់” ហើយលោក Paul Mullins ស្នងការក្រុង Simpson បានបញ្ជាក់ថាមានអ្នកស្លាប់និងរបួស។

យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ និង 4 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាក់ស្ពានដែលបានកើតឡើងកាលពីថ្ងៃទី 16 ខែតុលានៅក្នុងរដ្ឋ Mississippi ភាគខាងត្បូង។ អាជ្ញាធរបាននិយាយថា វាជា «គ្រោះថ្នាក់នៅការដ្ឋានសំណង់»។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរដឹកជញ្ជូន Mississippi បាននិយាយថា ស្ពានឆ្លងកាត់ទន្លេ Strong នៅលើផ្លូវហាយវេលេខ 149 ប្រហែល 64km ភាគខាងត្បូងនៃតំបន់ Jackson ត្រូវបានបិទចរាចរណ៍ចាប់តាំងពីខែមេសា 18/9 ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរស្ពាន។
ទីភ្នាក់ងារនេះបាននិយាយថា ព័ត៌មានបន្ថែមអំពីករណីនេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែលអាចធ្វើទៅបាន៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print