Update ៖ ករណីសាលាសុវណ្ណភូមិសាខាចំការដូង១ រងការចោទថា មិនមើលក្មេងបណ្តោយឱ្យគ្រោះថ្នាក់ប៉ះពាល់គ្រាប់ភ្នែក ហើយទុកចោលរាប់ម៉ោង! មិនទាន់ដោះស្រាយចប់នៅឡើយទេ !

ចែករំលែក៖

ភ្នំពេញ ៖ សូមជូនពរឱ្យកុមារារូបនេះ ឆាប់រួចផុតពីជំងឺ! បន្ទាប់ពីឆ្ងល់ថា ៖ ចាស់ៗទៅណាអស់ហើយ! បន្ទោសចាស់ ឬបន្ទោសក្មេង? ក្មេងនិងចាស់មួយណាកើតមុន? ខណះសាលាសុវណ្ណភូមិសាខាចំការដូង១ រងការចោទថា មិនមើលក្មេងបណ្តោយឱ្យគ្រោះថ្នាក់ប៉ះពាល់គ្រាប់ភ្នែក ហើយទុកចោលរាប់ម៉ោង! នេះជាសាររបស់សាច់ជាតិកុមាររងគ្រោះ ស្មើនឹងគ្មានទំនុកចិត្តលើសាលាដែលអ្នកគ្រប់គ្រងអាចខ្វះការទទួលខុសត្រូវ ។

តាមរយៈ Facebook មួយមានឈ្មោះថា ៖ « Kanha Joly » បានបង្ហោះថា ៖ សូមបងប្អូនជួយ share ដើម្បីរកភាពស្អាតស្អំ និងយុត្តិធម៌ជូនកុមារាម្នាក់នេះផង 🙏

Facebook ដដែលសរសេរថា ៖ សិស្សមត្តេយ្យវ័យ៤ឆ្នាំម្នាក់ក្នុងម៉ោងសិក្សានៅសាលាសុវណ្ណភូមិសាខាចំការដូង១ ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង គ្មានការសង្គ្រោះបឋម បន្តទុកចោលច្រើនម៉ោងដោយមិនផ្តល់ដំណឹងឱ្យឳពុកម្តាយ មិនខ្វល់ពីការបង្ករោគ មិនចាប់អារម្មណ៍ការវិវត្តធ្ងន់នៃរបួស ផុតម៉ោងសិក្សាប្រគល់សងដោយធ្វើមិនដឹងរឿង ពេលសួរនាំចោទថែមវិញថាចាក់ភ្នែកខ្លួនឯង ធ្វើឱ្យពន្យាពេលការព្យាបាល ជាលទ្ធផលដេរ៧ថ្នេរ ខូចគំហើញយ៉ាងតិច៥០% កំពុងបន្តព្យាបាល និងបង្ករផលវិបាកបន្តក្នុងជីវិត។

facebook នេះបន្តថា ៖ សូមអាណាព្យាបាលសិស្សទាំងឡាយ ដែលមានកូនសិក្សានៅសាលាសុវណ្ណភូមិដូចខ្ញុំនៅទូទាំងប្រទេស ជួយពិចារណាប្រាប់ខ្ញុំថា តើការទទួលខុសត្រូវបែបណាសមរម្យទទួលយកបាន បើសិនហេតុការណ៍នេះកើតលើកូនអ្នក មិនមែនជាកូនខ្ញុំនៅពេលនេះវិញ?
សូមគោរពជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់កុមារាម្នាក់នេះផង 😭🙏🙏🙏។
Facebook ឈ្មោះថា ៖ «Nheb Rattana» បង្ហោះថា, លោកគិតថាក្រុមគ្រួសារខ្ញុំមិនមានលុយបង់ថ្លៃសាលាកូន ?
លោកគិតថាក្រុមគ្រួសារខ្ញុំអត់ដែលស្គាល់ ឬមិនមានលុយ $1000 ?

ទន្ទឹមនឹងការបន្តបណ្តឹងតាមផ្លូវច្បាប់ ខ្ញុំនឹងអោយមហាជនស្គាល់ពីអស់លោក ដែលជាស្ថាប័នអប់រំសិក្សាមួយដែលគ្មានទំនួលខុសត្រូវ
NTC Group
Sovannaphumi School, Cambodia
Sovannaphumi School Chamkar Doung Campus ។
ពាក់ព័ន្ធករណីនេះ ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ខាងសាលាសុវណ្ណភូមិសាខាចំការដូង១ ដែលមានលេខទូរសព្ទ 015838099 នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រង់ថា ខាងសាលានឹងអាណាព្យាបាលសិស្សបានដោះស្រាយបញ្ចប់ហើយឬនៅ ! ខាងសាលាធ្វើការបកស្រាយថា ៖ ចំពោះរឿងនេះខាងសាលាខ្ញុំបានធ្វើរបាយការណ៍រួចរាល់ដាក់ទៅក្រសួងអប់រំយុវជន និងកីឡា រួចរាល់ហើយ អ្វីលើសពីនេះខ្ញុំសូមមិននិយាយ ហើយសូមទោសផង។
សូមបញ្ជាក់ថា ៖ ការបង្ហោះរបស់សាច់ញាតិកុមាររងគ្រោះ បង្ហាញពីការគ្មានទំនុកលើអ្នកគ្រប់គ្រងសាលា ឱ្យកូនរៀនបង់ប្រាក់ពេញថ្លៃ ចំពោះទំនួលខុសត្រូវគ្មាន នេះជាខាតបង់មួយដែលអាណាព្យាបាលក្មេងដទៃទៀតរារែក សម្រាប់ជ្រើសរើសសាលាឱ្យកូនបានចូលសិក្សាមានស្តង់ដារ មានការទទួលខុសត្រូវ មានគុណភាព ។ អ្នកខ្លះលើកឡើងថា ៖ កូនគេ កូនយើង ជួបករណីបែបនេះរន្ធត់ចិត្តណាស់ ហើយដំណោះស្រាយ រវាងខាងសាលា នឹង អាណាព្យាបាល គ្មានលទ្ធផលសម្រាប់ភាព យុត្តិធម៌ដល់គូភាគឺ ឈានដល់បញ្ចប់នោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print