លោកអភិសន្តិបណ្ឌិត ស សុខា៖ មន្រ្តីនគរបាលក្បាលពោះធំ និងធាត់ ធ្វើការខាងក្នុង បើចង់ចេញក្រៅត្រូវសម្រក ចាប់អនុវត្តន៍ពីពេលនេះតទៅ!

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ផ្តល់ជាហេតុផលផង ហេតុអ្វីបានជាលោកឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំបែបនេះ? ក្នុងនោះ. ៖
ទីមួយ ៖ គឺ គោលការណ៍កាយសម្បទា៖ ជាសត្យានុម័ត ជាពិសេសសម្រាប់កងកម្លាំងចេញប្រតិបត្តិការអនុវត្តច្បាប់នានា ត្រូវតែមានកាយសម្បទាមាំមួន មិនស្គមពេក មិនធាត់ពេក ពិសេសមិនគួរធាត់មានក្បាលពោះធំហួស ដែលនាំឱ្យមានការលំបាកពេលបំពេញការងារ ដូចជាបាត់ភាពរហ័សរហួន និងឆាប់ហត់ជាដើម។

ទីពីរ ៖ គោលការណ៍សុខភាព៖ កងកម្លាំងដែលធាត់ហួស ក៏ដូចជនទូទៅដែរ គឺជារួមមានសុខភាពមិនសូវល្អទេ ប្រឈមនិងហានិភ័យគ្រប់ពេលវរលា។ កងកម្លាំងយើងត្រូវតែមានសុខភាពល្អ មាំមួន ដើម្បីបំពេញបេសកម្មបម្រើជាតិ និងប្រជាជនបានល្អ។ ម្យ៉ាង ពួកគាត់មានសុខភាពល្អ ក៏ជាសំណាងរបស់រដ្ឋ និងក្រុមគ្រួសារ ដែលភាគច្រើនក៏មានប្ដី និងឪពុកជាកងកម្លាំងដែរ។

ទីបី ៖ គោលការណ៍សាធារណមតិ៖ ករណីនេះ កន្លងមកទោះជាក្នុងចំណោមកងកម្លាំងសរុប មានតិចតួចនូវករណីកងកម្លាំងមានក្បាលពោះធំជ្រុលនេះ ប៉ុន្តែពេលកងកម្លាំងនោះចេញប្រតិបត្តិការខាងក្រៅ ដូចជាសម្រួលចរាចរណ៍ និងបង្ក្រាបជនល្មើសជាដើម មហាជនតែងមានការចាប់អារម្មណ៍ និងនិយាយបង្អាប់ផង រិះគន់ផង ដូចជា បើក្បាលពោះធំឬធាត់ម្លឹងៗ តើដេញចាប់ជនល្មើសយ៉ាងម៉េច ជាដើម?

ដូច្នេះហើយបានជា លោកអភិសន្តិបណ្ឌិត លោកបានណែនាំដល់អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត យកចិត្តទុកដាក់រៀបចំកងកម្លាំងដែលមានក្បាលពោះធំជ្រុលនេះឱ្យបំពេញការងារនៅខាងក្នុងការិយាល័យ ដោយជំរុញឱ្យខិតខំធ្វើលំហាត់ប្រាណ ពោលគឺបើចង់ចេញបំពេញការងារខាងក្រៅ ត្រូវតែហាត់ប្រាណដើម្បីធានាភាពមាំទាំ សុខភាពល្អ និងបញ្ចៀសការរិះគន់ទាំងឡាយ៕

...

ដោយ ៖ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print