ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបិទចោលទាំងស្រុងនូវផ្លូវថ្នល់និងផ្លូវដែកដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តាមការផ្សាយដំណឹងនៃទីភ្នាក់ងាសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី១៧ខែតុលាបានឱ្យដឹងថា កូរ៉េខាងជើងបានបិទចោលទាំងស្រុងនូវផ្លូវថ្នល់និងផ្លូវដែកដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូងនៅតាមព្រំដែនភាគខាងត្បូងនៃកូរ៉េខាងជើង។

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងនាមជាជាផ្នែកមួយនៃការងារជាដំណាក់កាល ដើម្បីបំបែកចេញទាំងស្រុងនូវដែនអធិបតេយ្យរបស់កូរ៉េខាងជើងជាមួយទឹកដីកូរ៉េខាងត្បូង តាមបទបញ្ជារបស់គណៈកម្មាធិការយោធាមជ្ឈិមបក្សពលករកូរ៉េខាងជើង អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនកូរ៉េខាងជើងបានចាត់វិធានការនៅថ្ងៃទី១៥ ខែតុលា ដើម្បីកាត់ផ្តាច់ទាំងស្រុងនូវកំណាត់ផ្លូវថ្នល់និងផ្លូវដែកក្នុងដែនកូរ៉េខាងជើងដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង នៅតំបន់ភាគខាងកើតនិងខាងលិចនៃព្រំដែនភាគខាងត្បូង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print