សិង្ហបុរី៖ លោកសួន និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានដឹកនាំមន្ត្រីនៃអគ្គនាយកដ្ឋាន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធន៍ បច្ចេកវិទ្យា នៃប្រព័ន្ធគ្រប់គ្រងការងារទឹកកខ្វក់ និងការគ្រប់គ្រងទឹកជំនន់នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីប្រតិភូក្រុមហ៊ុន SANLI មានដូចជាភ្នាក់ងារ PUB Singapore’s national water agency និង Enterprise Singapore របស់ប្រទេសសិង្ហបុរី។
គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺ ដើម្បីស្វែងយល់អំពីបទពិសោធន៍ បច្ចេកវិទ្យា ការងារប្រតិបត្តិការ ការថែទាំ និងប្រព័ន្ធគ្រប់គ្រងការងារទឹកកខ្វក់ និងការគ្រប់គ្រងទឹកជំនន់នៅប្រទេសសិង្ហបុរី ព្រមទាំងផ្នែកបច្ចេកវិទ្យាក្នុងការកែច្នៃទឹកកខ្វក់ទៅជាទឹកស្អាត ការទាញយកទឹកសមុទ្របម្លែងជាទឹកស្អាតសម្រាប់ប្រើប្រាស់ និងដើម្បីស្វែងរកកាលានុវត្តភាពក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីសិង្ហបុរី និងភាគីកម្ពុជា លើវិស័យគ្រប់គ្រងទឹកកខ្វក់ ព្រមទាំងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពវិស័យទឹក និងអនាម័យនៅប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចសិក្សា នេះបានធ្វើឡើងនៅទីតាំងសំខាន់ៗមួយចំនួន រួមមានដូចជា៖ ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មកជាទឹកស្អាត Larong Halus ទីតាំងកែច្នៃទឹកសមុទ្រមកជាទឹកស្អាត Marina Barrage និងទីតាំង Deep Tunnel Sewerage system phases 2(DTSS) ព្រមទាំងទីតាំងរោងជាងថែទាំ និងជួសជុលបរិក្ខារ ឧបករណ៍ផ្សេងៗរបស់ប្រព័ន្ធទឹកកខ្វក់៕