កម្ពុជាចង់ឲ្យជប៉ុនបង្កើតរោងចក្រ LED ដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឲ្យសហគ្រិនវ័យក្មេងជប៉ុនបង្កើតរោងចក្រ LED ដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។

ការស្នើសុំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវបានធ្វើឡើងក្នុងជំនួបជាមួយលោក កូជី អូកាមូរ៉ា (Koji Okamura) ប្រធានសហក្រិនវ័យក្មេងជប៉ុនកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ ក្រោយពីការណែនាំពីសក្តានុពលរបស់កម្ពុជាខាងសហក្រិនវ័យក្មេងជប៉ុនមានបំណងចង់វិនិយោគទៅក្នុងវិស័យកសិឧស្សាហកម្ម និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ផ្នែកកសិឧស្សាហកម្មគឺខាងសហក្រិនវ័យក្មេងជប៉ុនការដាំដុះដំណាំស្រូវនិងការកែច្នៃឬស្សីពីព្រោះថា ប្រទេសជប៉ុនមានតម្រូវការច្រើនក្នុងការប្រើប្រាស់ចង្កឹះដែលធ្វើពីឬស្សីច្រើនណាស់ និងកម្រាលតុ និងប្រអប់ផ្សេងៗដែលធ្វើពីឬស្សី ។ ដោយឡែកកម្ពុជាយើងគឺសម្បូរទៅដោយឫស្សី។

លោករដ្ឋមន្ត្រីបានបន្តថា ដោយមើលឃើញពីតម្រូវការនេះយើងបានស្នើសុំឲ្យខាងសហក្រិនវ័យក្មេងជប៉ុនបញ្ជូនជំនាញរបស់ខ្លួនមកចែករំលែកនូវបទពិសោធន៍ពីការកែច្នៃឬស្សីសម្រាប់ប្រើប្រាស់ក្នុងស្រុកផងនិងនាំចេញទៅប្រទេសជប៉ុនផងដែរ។

លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា ជប៉ុនគឺជាប្រទេសមានបច្ចេកវិទ្យាជឿនលឿនខាងតម្លើង LED ដោយប្រើពន្លឺព្រះអាទិត្យ ដូច្នេះកម្ពុជាចង់ឲ្យសហក្រិនវ័យក្មេងជប៉ុនសិក្សាបង្កើតរោងចក្រនៅកម្ពុជា។ តាមរយៈការបង្កើតរោងចក្រនេះគឺទី១អាចឲ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើនិងអាចឲ្យប្រជាពលរដ្ឋកម្ពុជាយល់ដឹងច្រើនពីបច្ចេកវិទ្យាថ្មីៗជួយអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ជាការឆ្លើយតបលោក កូជី អូកាមូរ៉ា (Koji Okamura) បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមានសក្តានុពលច្រើនសម្រាប់ធ្វើការវិនិយោគនិងមានសុខសន្តិភាពល្អសម្រាប់ឲ្យអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ី។ ដោយឡែកចំពោះការស្នើសុំរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ខាងលោកនឹងសិក្សាពីបញ្ហានេះ ហើយនឹងឆ្លើយតបទៅវិញនាពេលឆាប់ៗនេះ

IMG_0729 IMG_0723 IMG_0726 IMG_0728

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print