ភ្នំពេញ ៖ មហា វិថី ចំនួន២នៅរាជធានី ភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ គ្រោងនឹងរៀបចំកែលម្អ ឱ្យ ប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ហៅកាត់ថា អេអាយ(AI)។គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយ កាលពីដើមសប្ដាហ៍មុន ។
ក្នុងអង្គសិក្ខាសាលានេះលោក លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនរូប នីយកម្ម និងសំណង់បានលើកឡើងថា តំបន់ មួយចំនួនដែលស្ថិតនៅតាមមហាវិថីទាំង២ នេះ នឹងត្រូវធ្វើការសិក្សាសាកល្បង អភិ វឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភណភាពតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ដើម្បី ឱ្យអេអាយសាកល្បងមើលថា វានឹងត្រូវ ចេញរូបរាងបែបណា ។
នៅក្នុងសិក្ខាសាលាដដែលនេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្មមកពីប្រទេសសិង្ហបុរី បានលើក យកពីបទពិសោធន៍ នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី មកចែកជូនដល់អ្នកជំនាញ និងអ្នកចូល រួម កម្ពុជារាប់រយនាក់ ។ក៏មានការធ្វើបទបង្ហាញពីលោក ស៊ីម តារា អ្នកជំនាញបញ្ញា សិប្បនិម្មិតកម្ពុជា ដោយកត់សម្គាល់ពីសារ សំខាន់ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដល់ សិក្ខាកាមចូលរួមក្នុងពេលនោះផងដែរ ។
គួររំលឹកថា លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង រៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានលើកពីគម្រោងអភិវឌ្ឍន៍មហាវិថីក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរផងដែរ។ ជា ពិសេសចង់ឱ្យមានការរៀបចំមានផ្លូវដើរ ដើម្បីជំរុញ ឱ្យពលរដ្ឋក្នុងក្រុងភ្នំពេញ ដើរ ឱ្យបានច្រើនដូចជា ដើរទៅធ្វើការដើរទៅផ្សារដើរទៅសាលារៀនឬដើរហាត់ប្រាណជាដើម ។លោកបានបង្ហាញនូវការកត់សម្គាល់ថា ពលរដ្ឋ ក្នុង រាជធានីភ្នំពេញបច្ចុប្បន្ន ភាគ ច្រើនជិះម៉ូតូ និងរថយន្តច្រើនជាង ជិះកង់ និងដើរដោយសារតែផ្លូវមួយចំនួនមិនទាន់មានផ្លូវសម្រាប់ថ្មើរជើង។ ដូច្នេះហើយទើប ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត ប្រើយានយន្ត ទោះបីទៅកាន់ទីកន្លែង ដែលនៅជិតៗក្ដី ជាមូលហេតុបង្ករឱ្យការកកស្ទះចរាចរណ៍ជាញឹកញាប់ ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរៀបចំសិក្ខាសាលាមួយ និយាយពី ការរៀបចំលំនៅឋានតាមលំនាំ ទីក្រុងហុងកុង ដោយបាន អញ្ជើញអ្នកជំនា ញពីទីក្រុង ហុ ង កុ ង ម ក ចែក រំលែក បទពិសោធន៍ ក្នុងការ រៀបចំ លំនៅឋាន នៅក្រុងហុង កុង ដល់ អ្នកអភិវឌ្ឍន៍ លំនៅឋាន និង ជំនា ញ ស្ថាបត្យកម្ម កម្ពុជា ផងដែរ ។
ក្នុងឆ្នាំ២០២៤នេះ ជាពិសេស នៅក្នុង អាណត្តិទី ៧នេះក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូ វផែនការ និងយុទ្ធសាស្ត្រ ថ្មីៗជាបន្តបន្ទាប់ ដើម្បីរៀបចំក្រុងនានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ សោភណភាព សុខុមាល ភាពរបស់ប្រជាពលរដ្ឋពោលគឺការរៀបចំក្រុងឱ្យពលរដ្ឋ បញ្ចេញ សកម្មភាពជាងមុន ៕