កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីគំរាមកំហែងថានឹងសម្លាប់…

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ:ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្ម កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផន រចនា ភេទស្រី ឣាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សឿម សុវណ្ណ ភេទប្រុស ឣាយុ៤៣ឆ្នាំ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យព្រមទាំងដកវត្ថុតាងរួមមាន៖ ដាវដងរុំក្រណាត់ពណ៌ខ្មៅ ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម, ជំពាមកៅស៊ូ ចំនួន០១ និងគ្រាប់ដីឥដ្ឋ ចំនួន១៧គ្រាប់, និងទូរសព្ទដៃចំនួន០២គ្រឿង រួចនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រូបខ្លួនបានដើរទៅផ្ទះជនរងគ្រោះ ឈ្មោះ ផន រចនា ស្រាប់តែឃើញឈ្មោះ ញៀន សាវនី ហៅក្រច ភេទប្រុស កំពុងដេកក្នុងឣង្រឹង ពេលនោះខ្លួនបានស្រែកសួរថា ឣាណាគេដេកក្នុងឣង្រឹង ពេលនោះឈ្មោះ ញៀន សាវនី ឆ្លើយថា ឣញ។ បន្ទាប់មកខ្លួនបានរើសដុំថ្ម០២ដុំ កាន់ទុកការពារខ្លួន ហើយដើរចូលទៅផ្ទះឈ្មោះ ផន រចនា រួចយកទូរសព្ទឈ្មោះ ផន រចនា ហើយដើរត្រឡប់មកផ្ទះខ្លួនវិញដោយយកទូរសព្ទឈ្មោះ ផន រចនា មកដំបំបែកចោល ហើយស្រែកគំរាមកំហែងនឹងសម្លាប់ឈ្មោះ ផន រចនា នោះពិតប្រាកដដូចក្នុងបណ្ដឹងរបស់ជនរងគ្រោះមែន។ 

ដោយផ្អែកលើបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ។  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្ម កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីឣនុវត្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print