មានបញ្ហាឯកសារអត្តសញ្ញាណកម្ម មែនទេ?

ចែករំលែក៖

ភ្នំពេញ ៖ ប្រសិនបើពុកម៉ែ បងប្អូន មានបញ្ហាណាមួយពាក់ព័ន្ធជាមួយនឹងឯកសារអត្តសញ្ញាណកម្ម ដូចជា៖ អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សូមទំនាក់ទំនងតាមរយៈជម្រើសណាមួយក្នុងផ្ទាំងផ្សព្វផ្សាយនេះ។

មានបញ្ហា ឯកសារអត្តសញ្ញាណកម្ម មែនទេ? បើបងប្អូនមានបញ្ហាណាមួយពាក់ព័ន្ធនឹងឯកសារអត្តសញ្ញាណកម្ម (ដូចជាសំបុត្រ អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន) អាចទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតាម រយៈជម្រើសណាមួយដូចខាងក្រោម៖

• អាចទូរស័ព្ទទៅកាន់លេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោង ធ្វើការ (ដោយមិនគិតថ្លៃសេវា) ដើម្បីសួរនាំបន្ថែមទៅមន្ត្រីប្រចាំការ

• អាចទាញយកកម្មវិធី GDI eServices App ក្នុងទូរស័ព្ទដៃ ហើយចូល ទៅផ្ញើសារទាក់ទងដោយផ្ទាល់ជាមួយមន្ត្រីប្រចាំការ

• អាចចូលទៅសួរនាំ ឬសុំជំនួយពីមន្ត្រីប្រចាំការនៅក្នុងបណ្តាញ សង្គមហ្វេសបុក (Facebook) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានអាសយដ្ឋាន www.facebook.com.kh/gdi.gov.kh

សម្រាប់ព័ត៌មានផ្សេងទៀត សូមចូលទៅកាន់គេហទំព័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print