ក្លឹបកំសាន្តយីហោហូ លីវូដ បង្កប់ដោយគ្រឿងញៀន និងល្បែងស៊ីសងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្លឹបកំសានមួយកន្លែងដែលបង្កប់ដោយគ្រឿងញៀន និងល្បែងស៊ីសង
ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ច បានប្រាប់ថា នៅវេលាម៉ោង ២ ទាបភ្លឺ ត្រូវនិងថ្ងៃទី ២០ខែតុលាឆ្នាំ ២០២៤ នេះអនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ  កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការពិនិត្យភ្លាមៗ និងមានការសម្របសម្រួល ពីរសំណាក់លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានចុះពិនិត្យមកដល់ទីតាំងផ្ទាល់ តែម្តង ហើយនៅក្នុងការត្រួតពិនិត្យនិងឆែកឆេ នោះឃើញថា មិនមានទូបាញ់ត្រីល្បែងស៊ីសងអ្វីឡើយ  ។
សមត្ថកិច្ចបន្តប្រាប់ទៀតថាៈនៅវេលាម៉ោង៤ ជាងកំលាំងបាន ធ្វើការលោបឆ្មក់និងបន្តឆែកឆេគ្រប់បន្ទប់ ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀត។ហើយ (ដាក់ស្លាក)  ថាហាមចូលនៅមាត់ទ្វារចូលនិងមិនបើកភ្លើងនោះទេ។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការសហការជាមួយសន្តិសុខនៅទីតាំងខាងលើរកឃើញប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោរ dior និងឃាត់ខ្លួនបានចំនួនមនុស្សប្រាំបីនាក់ស្រីបួននាក់ និងសម្ភារៈវត្ថុតាងរួមមានកូនថង់ប្រើប្រាស់គ្រឿងញៀនមួយប្រើប្រាស់អស់និងបានបន្តធ្វើតេសទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន+៤នាក់ អវិជ្ជមាន _ ៤ នាក់
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងនោះនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print