ក្រុមម្ចាស់ផ្ទះ Bournemouth បានបញ្ចប់ការចាប់ផ្តើមមិនដែលចាញ់របស់ក្រុមកាំភ្លើងធំ Arsenal ដែលមានគ្នា១០នាក់ ក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករ William Saliba ត្រូវបានពិន័យកាតក្រហមជាលើកដំបូងក្នុងអាជីពរបស់គាត់នៅកីឡដ្ឋាន Vitality នៅដើមតង់ទី១ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ២ទល់០ កាលពីរាត្រីថ្ងៃទី១៩ឈានចូលថ្ងៃទី២០ ខែតុលានេះ។
កីឡាករជម្រើសជាតិបារាំង Saliba ត្រូវបានបណ្ដេញចេញក្នុងការប្រកួតបើកឆាករយៈពេលកន្លះម៉ោង ដោយបានរុញកីឡាករ Evanilson ឲ្យដួលនៅនាទីទី៣៦ក្នុងតង់ទី១។ នេះជាស្ថានភាពមួយដែលក្រុមកាំភ្លើងធំដែលកំពុងប្រជែងដណ្តើមពានរដូវកាលនេះដែលមានសក្តានុពលទល់នឹងក្រុម Manchester City និង Brighton។
ទីបំផុតការតស៊ូដ៏រឹងមាំរបស់ Arsenal ត្រូវបានបំបែកនៅពេលដែលកីឡាករ Ryan Christie បានស៊ុតបាល់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី៧០។ បន្ទាប់មកកីឡាករបម្រុង Justin Kluivert បានរក១គ្រាប់ទៀតដែលជាគ្រាប់បាល់ពិន័យប៉េណាល់ទីនៅនាទីទី៧៩ បន្ទាប់ពីកីឡាករ Evanilson ដែលចុះហត្ថលេខាលើកំណត់ត្រាក្លិបនៅរដូវក្តៅ៤០លានផោនត្រូវបានប៉ះជាមួយ David Raya ក្នុងតំបន់គ្រោះថា្នក់។
ការទទួលជ័យជម្នះបានបញ្ចប់ការខកចិត្តក្នុងការប្រកួតនេះសម្រាប់ក្រុម Bournemouth ដែលបានចាញ់ការប្រកួតលីកចំនួន៤ចុងក្រោយ ហើយបានធ្វើឱ្យពួកគេឡើងដល់លេខ១០ក្នុងតារាង ប៉ុន្តែនេះគឺជាលទ្ធផលដ៏អាក្រក់មួយសម្រាប់ក្រុម Arsenal ដែលបានខកខានឱកាសឡើងទៅកាន់កំពូលមុនពេលក្រុម Liverpool ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea នៅថ្ងៃអាទិត្យ និងក្រុមជើងឯក Manchester City មកជួបក្រុម Wolves នៅថ្ងៃអាទិត្យនេះដែរ។។
ក្រុមរបស់លោក Arteta នឹងសង្ឃឹមសម្រាប់ការត្រលប់មកវិញយ៉ាងឆាប់រហ័សនៃកីឡាករសំខាន់ៗរបស់គាត់សម្រាប់តំបន់ប្រយុទ្ធដែលត្រូវជួបក្រុមខ្លាំងៗបន្តទៀតដូចជា Liverpool, Newcastle និង Chelsea ដើម្បីប្រជែងពានរង្វាន់លីកកំពូលអង់គ្លេសនៅរដូវកាលនេះ ៕