ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​៖​ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវអនុវត្តវិធាន​ការផ្លូវច្បាប់ចំពោះស្រ្តីម្នាក់ឈ្មោះ​ សំ​ សុខា​ តែងតែព័ត៌មានមិនពិត

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នក​សារ​ព័ត៌មាន​និងប្រើប្រាស់បណ្តា​ញ​សង្គមបានជ្រាបថា​ថ្មីៗនេះឃេី​ញ​ឃ្លីប វីដេអូមួយរបស់ស្រី្តឈ្មោះ​សំ​ សុខា​ (បច្ចុប្បន្នកំពុងរស់នៅក្រៅ​ប្រទេស)ចោទប្រកាន់លោក សាត គឹម សាន អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ដោយមានលោកវរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងទទួ​លដឹកនាំការិយាល័យនគរ​បាល​ព្រហ្មទណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បងថា(ជាអ្នកជួញដូរគ្រឿងញៀន​)ដោយ​យកគ្រឿងញៀនទៅឱ្យពលរដ្ឋជាអ្នកចែក ចាយហេីយចាប់អ្នកចែកចាយគ្រឿងញៀនជាស្រ្តីម្នាក់ បញ្ជូនទៅតំ​ណា​ង​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងទាមទារប្រាក់ពីប្រជាពលរដ្ឋនោះក្នុងពេលដែលស្រ្តីម្នាក់ គ្មានប្រាក់បង់ឱ្យ​គឺតំណាងអ​យ្យការ​ចោទប្រកាន់ ប្តីជាប់ទោសជំនួសប្រពន្ធហេីយបេីមាន ដីគឺរិបអូសដីយកទៀតផង។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមធ្វេីការបដិសេធ​ចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើកងកម្លាំងនគរបាលពិ សេសលោកវរសេនីយ៍ឯកឈឿង​ គឹមសុង​ ស្នងការរង​ ដែលក្នុងរយៈ​ពេលកន្លងទៅលោកបាន​បំ​ពេញភារកិច្ចលេីការងារជំនាញ​នគរបាលព្រហ្មទ័ណ្ឌ​តែ ប៉ុណ្ណោះ​ មិនមានពាក់ព័ន្ធករណីបង្រ្កាបគ្រឿង​ញៀន​នោះទេ​ហេីយលោក បានបង្កេីតស្នាដៃល្អក្នុងការការ ពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រ ជាពលរដ្ឋ​ ក្នុងខេត្តបាត់​ដំបង​ ការបង្រ្កាបបទល្មេីស​ព្រហ្មទ័ណ្ឌ។

ករណីនេះសមត្ថកិច្ចនគរបាលនឹងបន្តធ្វេីការ​ស្រាវជ្រាវនិងអនុវត្តវិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ​សំ​សុខា​ ជាមួយនេះសូមកុំបន្តចែកចាយនូវព័ត៌មានមិនពិតបែបនេះ ដែលអាចនាំទៅដល់ការ ប្រឈមមុខខាងផ្លូវច្បាប់។

សូមជម្រាបជូនថាបុគ្គលឈ្មោះ សំ សុខា តែងតែបង្ហោះវីដេអូប្រមាថ ម៉ាក់ងាយ​ ចោទប្រកាន់រាជរដ្ឋាភិ​បាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថា​ប័ន​រាជរដ្ឋាភិបាល ក្នុងចេតនាមួលបង្កាច់​ បំភ្លៃការពិត និងញុះញង់បំបែក បំបាក់ផ្ទៃក្នុងរាជរដ្ឋាភិបាល ធ្វេីឱ្យមានការភាន់ច្រឡំក្នុងស្រ​ទាប់​មហាជន។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងសូមកុំមាន​ការភាន់ច្រឡំ​ចំពោះការចោទប្រកាន់​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print