ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍២ធំៗ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែតុលានេះ អត់បានមកសៀមរាបប្រយ័ត្នស្តាយក្រោយណា!! ទាំងភ្ញៀវជាតិ អន្តរជាតិ !
-ចាប់ពីថ្ងៃទី២៦-២៧ ខែនេះ នឹងមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន។
-ចាប់ពីថ្ងៃទី២៩-៣០ ខែនេះ នឹងមានព្រឹត្តិការណ៍ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ “ស្នាមញញឹមនៃកម្ពុជា” ។
ដោយឡែកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាដការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ។
ឥលូវសូមមកស្តាប់ការរៀបរាប់ពី កញ្ញា ប៊ី សុធារី – Sotheary Bee ថានឹងមានអ្វីកាន់តែពិសេសកើតមាននៅក្នុងព្រឹត្តិការណ៍នោះខ្លះ ?
សូមជម្រាបជូនសាធារណជនអំពីបច្ចុប្បន្នភាពថា ព្រឹត្តិការណ៌ “ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ” ស្នាមញញឹមនៃកម្ពុជាគឺមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ចូលរួមទស្សនាកម្សាន្តដោយសេរី!
-កម្ពុជាមាតុភូមិខ្ញុំ ជាបេះដូងខ្ញុំ
-ស្នាមញញឹមនៃកម្ពុជា ញញឹមនៃកម្ពុជា
-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-សមាគមសិល្បៈករខ្មែរ
-យុវជនវប្បធម៌ ៕
ដោយ ៖ សិលា