ប្រទេស សមាជិក BRICS លើកកម្ពស់ប្រព័ន្ធទូទាត់ទូទៅរួម នៃក្រុមនេះ

ចែករំលែក៖

កិច្ចប្រជុំកំពូល BRICS បានប្រព្រឹត្តទៅនៅទីក្រុង Kazan – ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែតុលា។ តាមរយៈសន្និសីទនេះ ប្រទេសម្ចាស់ផ្ទះចង់សហការជាមួយប្រទេសផ្សេងទៀតដើម្បីកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារ។

ទន្ទឹមនឹងសន្និសិទនេះ ប្រព័ន្ធទូទាត់ថ្មី “BRICS Pay” ក៏ទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនផងដែរ។ គេហទំព័រផ្លូវការរបស់ BRICS Pay និយាយថា នេះគឺជាប្រព័ន្ធផ្ញើសារទូទាត់ឯករាជ្យ និងវិមជ្ឈការដែលត្រូវបានបង្កើតឡើងដោយប្រទេសសមាជិក BRICS ។ ប្រព័ន្ធនេះត្រូវបានពិពណ៌នាថាជា “វេទិកាដ៏មានសក្ដានុពលសម្រាប់ការទូទាត់ប្រាក់ពីប្រទេសដែលមានអធិបតេយ្យ និងរីកចម្រើន”។ អ្នកជំនាញនិយាយថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យប្រទេស BRICS នូវជម្រើសកាន់តែច្រើនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ដោយហេតុនេះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត។ លើសពីនេះទៀត វិធីសាស្រ្តនេះអាចជួយកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ USD ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ និងពង្រឹងស្វ័យភាពសេដ្ឋកិច្ចក្នុងចំណោមសមាជិក BRICS ។
សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov ថាហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងប្រទេសថ្មីនឹងផ្អែកលើបច្ចេកវិទ្យាទំនើប ដែលអនុញ្ញាតឱ្យប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិប្រព្រឹត្តទៅលឿន និងថោកជាងដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។
ទោះជាយ៉ាងណាក៏ដោយ លោក Yaroslav Lissovolik ស្ថាបនិកអង្គការប្រឹក្សា BRICS+ Analytics (រុស្ស៊ី) បាននិយាយថា ការបង្កើតប្រព័ន្ធបែបនេះគឺអាចធ្វើទៅបានតាមបច្ចេកទេស ប៉ុន្តែនឹងត្រូវការពេលវេលា។ លោកក៏បានកត់សម្គាល់ផងដែរថា បន្ទាប់ពីចំនួនសមាជិក BRICS បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ការឈានដល់ការឯកភាពគ្នាអាចនឹងកាន់តែពិបាក។
បន្ទាប់ពីត្រូវបានពង្រីក BRICS ឥឡូវនេះរួមមានសមាជិកប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អុីរ៉ង់ និងអារ៉ាប់រួម (UAE)។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី១៨ ខែតុលា ថា បច្ចុប្បន្ននេះ មានប្រទេសប្រមាណជា៣០ ដែលបង្ហាញចំណាប់អារម្មណ៍ ក្នុងការសហការជាមួយក្រុមនេះ ក្នុងទម្រង់មួយចំនួន។ មេដឹកនាំនេះក៏បាននិយាយផងដែរថា BRICS នឹងបង្កើតកំណើនសេដ្ឋកិច្ចពិភពលោកភាគច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំរបស់វា និងអត្រាកំណើនលឿនធៀបនឹងប្រទេសអភិវឌ្ឍន៍លោកខាងលិច៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print