អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រដ្ឋាភិបាលអាមេរិកបានប្រកាសនៅថ្ងៃទី ២១ ខែតុលាថា ផ្តល់ជំនួយយោធាក្រៅផែនការចំនួន ៤០០លានដុល្លារទៀតចំពោះអ៊ុយក្រែន។ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនបានថ្លែងថា អាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់។
គេហទំព័រ «CCFR China state-controlled media » ថា ៖ យោងតាមបញ្ជីរាយឈ្មោះអាវុធជំនួយដល់អ៊ុយក្រែនដែលក្រសួងការពារជាតិអាមេរិកបានផ្សព្វផ្សាយនៅថ្ងៃដដែលបានឱ្យដឹងថា ជំនួយយោធាលើកនេះមានដូចជាគ្រាប់បែកដែលសមស្របប្រើដោយម៉ីស៊ីលរ៉ុក្កែតHIMARS គ្រាប់កាំភ្លើង រថពាសដែក អាវុធប្រឆាំងរថក្រោះជាដើម។ ជំនួយថវិកាសម្រាប់អ៊ុយក្រែនមួយចំនួននេះត្រូវបានអនុម័តតាមរយៈសិទ្ធិរដ្ឋបាលរបស់ប្រធានាធិបតីដោយលោកប្រធានាធិបតី Biden ផ្ទាល់ អាវុធពាក់ព័ន្ធនឹងដកយកចេញពីស្តុកក្រសួងការពារជាតិអាមេរិក៕
ដោយ ៖ សិលា