រថយន្ដធុនធំបើកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែក ត្រូវរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកលឿនបុកពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុងហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AQ-9005 តាមបណ្តោយផ្លូវលេខ៩២ពីកើតទៅលិច គោលបំណងឆ្លងស្តុប លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តធុនធំដឹកទំនិញ១គ្រឿង បើកមកបុកពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្ដង។
រថយន្តបង្កខាងលេីនេះ ជាប្រភេទរថយន្តធនធំដឹកទំនិញ២.៥តោន ដែលមានផ្លាកលេខភ្នំពេញ 3C-9488 បើកបរតាមមហាវិថីភ្នំពេញហាណូយ ទិសដៅពិជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ឃើញម៉ូតូឆ្លង ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងតែម្តង ចំណែកអ្នកបើករថយន្តត្រូវបានសម្ថតកិច្ចឃាត់ខ្លួនយកទៅទុកនៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ក្រោយកើតហេតុសតម្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែងរថយន្តនិងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print